រដ្ឋមន្ត្រីពាណិជ្ជកម្មចូលរួមសម្ពោធមហាចេតីយ៍ និងសមិទ្ធផលក្នុងវត្តសូរភី ខេត្តបាត់ដំបង

07 May 2017 / 06:00 PM

ដើម្បីរួមចំណែកលើកស្ទួយ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសម្ពោធមហាចេតីយ៍ និងសមិទ្ធផលនានាស្ថិតនៅវត្តសូរភី សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានរៀបចំឡើង កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រលាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាននាំយកបច្ច័យដែលបានមកពីការចូលរួមចាប់មគ្គផលរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្មចំនួន ៤,២០០,០០០៛ (បួនលានពីរសែនរៀល) និងប្រាក់ដុល្លារ ៧,៥៤០ (ប្រាំពីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិក) ដើម្បីប្រគេនជូនព្រះចៅអធិការវត្ត នៅ យូឡុង និងគណៈកម្មការអាចារ្យវត្តសូរភី សម្រាប់ដោះស្រាយលើការចំណាយរៀបចំកម្មវិធីបុណ្យរយៈពេលបីថ្ងៃ ព្រមទាំងកសាងសមិទ្ធផលថ្មីៗបន្ថែម។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសន្យាប្រគេននូវបច្ច័យផ្ទាល់ខ្លួនចំនួន ១០,០០០ (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ថែមទៀត សម្រាប់ព្រះចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តសូរភី ធ្វើការទូទាត់សោហ៊ុយជំពាក់ថ្លៃការកសាងខឿនមហាចេតើយ៍ ដែលមានកម្ពស់ ៣២ម៉ែត្រ គិតពីផ្ទៃបាត និងចែកចេញជាបីថ្នាក់ ដែលទើបត្រូវបានដាក់សម្ពោធនៅក្នុងថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា សមិទ្ធផលជាច្រើននៅក្នុងវត្តសូរភីរួមទាំងសំណង់មហាចេតិយ៍បែបប្រវត្តិសាស្ត្រនេះ ត្រូវបានប្រសូតចេញពីមនុញ្ញផលនៃការអភិវឌ្ឍជាតិមាតុភូមិ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស សរុបថវិកាចំនួន ១៦០,០០០ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិកគត់)។ មហាចេតិយ៍នេះ ត្រូវបានសាងសង់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដើម្បីតម្កល់អិដ្ឋធាតុ និងគម្ពីរព្រះត្រៃបិដកខ្មែរ សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅចូលអាន និងស្វែងយល់អំពីពុទ្ធវចនៈ ព្រមទាំងសិក្សាអំពីអក្សរសាស្ត្រជាតិ៕

 

 

 

Love to share on

Related News

High-Ranking Officials received the King’s visit at the Commerce Pavilion 12 May 2017 / 06:00 PM
Japanese Investor interested in developing Eco-Tourism at Kirirum National Park 10 May 2017 / 07:00 AM
ពិធីបើកជំនួបពាណិជ្ជកម្មដើម្បីលើកកម្ពស់ការអភិេវឌ្ឍវិស័យសូត្រនៅកម្ពុជា 03 May 2017 / 06:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញអាស៊ានយកចិត្តទុកដាក់លើការមកដល់នៃសេដ្ឋកិច្ចឌីជីថល 01 May 2017 / 07:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះបញ្ហាក្នុងតំបន់ និងអន្តរជាតិ 01 May 2017 / 06:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្នើអាស៊ានជួយពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា 30 Apr 2017 / 06:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំប្រជាពលរដ្ឋ ៧៥០នាក់ ស្វែងយល់អំពីសមិទ្ធផល និងសក្តានុពលខេត្តព្រះសីហនុ 29 Apr 2017 / 06:00 AM
Senior trade official requests ADB to provide technical and financial assistance for sustainable growth 28 Apr 2017 / 03:00 PM
Meeting to seek legal possibility to response EU’s new regulation 19 Apr 2017 / 08:00 PM
សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម ចាត់ទុកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាឱកាសប្រឡូកកិច្ចការសង្គម និងលើកស្ទួយផលិតផលខ្មែរ 16 Apr 2017 / 08:00 AM
12345...>>

Login > Company Search

Username  
Password  

SUBSCRIPTION