រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើ ILO ជម្រុញការវិនិយោគតម្លៃបន្ថែមខ្ពស់ក្នុងវិស័យកាត់ដេរ

17 Mar 2017 / 09:00 AM

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់ប្រតិភូអង្គការអន្តរជាតិខាងការងារ (ILO) ជួយជម្រុញឲ្យមានការវិនិយោគលើតម្លៃបន្ថែមខ្ពស់ក្នុងវិស័យកាត់ដេរ និងទាក់ទាញអ្នកបញ្ជាទិញម៉ាកល្បីៗដាក់បញ្ជាទិញបន្ថែមទៀតពីកម្ពុជា។

សំណើនេះបានធ្វើឡើង ក្នុងជំនួបជាមួយក្រុមការងារ ILO ដឹកនាំដោយលោក Maurizio Bussi មន្ត្រីទទួលបន្ទុកការិយាល័យអង្គការអន្តរជាតិខាងការងារសម្រាប់ប្រទេសថៃឡង់ដ៏ កម្ពុជា និងឡាវ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការ ILO ក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia-BFC) ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងសែ្បកជើង តាមបទដ្ឋានអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ BFC ដែលបានចូលរួមទាក់ទាញវិនិយោគិននៅទីក្រុងហុងកុង មកបណ្តាក់ទុនផ្នែកផលិតកាបូបដាក់សម្ភារៈធ្វើដំណើរ ដែលកម្ពុជាបានទទួលភាពអនុគ្រោះពាណិជ្ជកម្មថ្មី ពីសហរដ្ឋអាមេរិក។

ជាការឆ្លើយតប លោក Maurizio Bussi តំណាងក្រុមការងារ ILO-BFC បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការនាពេកន្លងមក។ លោក Maurizio Bussi បានប្តេជ្ញាបន្តគាំទ្រគម្រោងនេះ ដើម្បីជម្រុញ និងធានានិរន្តរភាពវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា៕

Love to share on

Related News

High-Ranking Officials received the King’s visit at the Commerce Pavilion 12 May 2017 / 06:00 PM
Japanese Investor interested in developing Eco-Tourism at Kirirum National Park 10 May 2017 / 07:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មចូលរួមសម្ពោធមហាចេតីយ៍ និងសមិទ្ធផលក្នុងវត្តសូរភី ខេត្តបាត់ដំបង 07 May 2017 / 06:00 PM
ពិធីបើកជំនួបពាណិជ្ជកម្មដើម្បីលើកកម្ពស់ការអភិេវឌ្ឍវិស័យសូត្រនៅកម្ពុជា 03 May 2017 / 06:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញអាស៊ានយកចិត្តទុកដាក់លើការមកដល់នៃសេដ្ឋកិច្ចឌីជីថល 01 May 2017 / 07:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះបញ្ហាក្នុងតំបន់ និងអន្តរជាតិ 01 May 2017 / 06:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្នើអាស៊ានជួយពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា 30 Apr 2017 / 06:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំប្រជាពលរដ្ឋ ៧៥០នាក់ ស្វែងយល់អំពីសមិទ្ធផល និងសក្តានុពលខេត្តព្រះសីហនុ 29 Apr 2017 / 06:00 AM
Senior trade official requests ADB to provide technical and financial assistance for sustainable growth 28 Apr 2017 / 03:00 PM
Meeting to seek legal possibility to response EU’s new regulation 19 Apr 2017 / 08:00 PM
12345...>>

Login > Company Search

Username  
Password  

SUBSCRIPTION