ក្រសួងពាណិជ្ជកម្ម គាំទ្រចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧

16 Mar 2017 / 09:00 AM

នៅក្នុងជំនួបជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំហរគាំទ្រចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងបានចាត់ទុកជាវេទិកាជួបជុំប្រចាំឆ្នាំដ៏ធំរបស់យុវជន-យុវនារីខ្មែរ។

“ការបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មិនគ្រាន់តែបម្រើដល់ការជួបជុំរបស់យុវជនគ្រប់ទិសទីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់វិស័យទេសចរណ៍ និងវប្បធម៌ ដែលបាននាំមកនូវប្រាក់ចំណូលរាប់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រជាជន និងអាជីវករនៅក្នុងខេត្តសៀមរាបទាំងមូល” ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់។

“ខ្ញុំសូមចាត់តាំងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម និងមន្ត្រីនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម បន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ និងឆ្នាំបន្ទាប់។” ឯកឧត្តម រដ្ឋមន្ត្រីបានបន្ថែម។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងយកចិត្តទុកដាក់លើការងារយុវជន ជាពិសេសកិច្ចការសង្គម សកម្មភាពមនុស្សធម៌ កីឡា និងបរិស្ថាន ហើយឯកឧត្តមក៏បានប្រគល់ជូនថវិកាចំនួន ១០លានរៀល ដល់ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបានសន្យានឹងជួយស្វែងរកសម្ភារៈ និងបរិក្ខាផ្សេងៗពីវិស័យឯកជន ដើម្បីទ្រទ្រង់ដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ឲ្យទទួលបានជោគជ័យ៕

Love to share on

Related News

Preparation for the Bilateral Meeting between Cambodia and Belarus on 29-30 June 2017 in Minsk, Belarus. 22 Jun 2017 / 06:00 PM
ឯកឧត្តម ប៉ាន សូរស័ក្ដិ ដឹកនាំកិច្ចប្រជុំ នៃក្រុមការងារឃ្លាំមើលស្ថានភាព និងសន្ទស្សន៍ថ្លៃមុខទំនិញចាំបាច់ ដែលបម្រើឲ្យជីវភាពប្រចាំថ្ងៃ 22 Jun 2017 / 10:00 AM
ឯកឧត្តម សុខ សុភ័ក្ត្រ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិនចិន 22 Jun 2017 / 08:00 AM
Ministry of Commerce Support Investment Initiative by Japanese Companies in the Power Sector and other Industries 19 Jun 2017 / 05:00 PM
ក្រុមហ៊ុនចិនមានបំណងវិនិយោគលើវិស័យថាមពលស្អាត និងសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា 19 Jun 2017 / 01:00 PM
លិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨១ យាង​ចូល ៨២ ព្រះវស្សា 17 Jun 2017 / 06:00 PM
ក្រសួងពាណិជ្ជកម្ម និងសហគមន៍ម្រេចអន្តរជាតិ រួមដៃគ្នាក្នុងការលើកស្ទួយផលិតផលម្រេចខ្មែរ 15 Jun 2017 / 04:00 PM
Inter-Ministerial Consultation Workshop on Barriers to Trade in Services in Cambodia 12 Jun 2017 / 02:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម នៅប្រទេសបារាំង 11 Jun 2017 / 06:00 PM
Commerce Minister attends the closing Cambodian product trade fair 29 May 2017 / 08:00 AM
12345...>>

Login > Company Search

Username  
Password  

SUBSCRIPTION