Projects







ស្ថិតិអ្នកចូលទស្សនា

  • 8
  • 71
  • 377
  • 5166
  • 342279


Facebook Page



ព័ត៌មានចុងក្រោយ

សហភាពអឺរុប និងអាស៊ានបូក បានកំណត់អាទិភាពកិច្ចសម្រួលពាណិជ្ចកម្ម គោលនយោបាយពាណិជ្ជកម្ម និងសមាហរណកម្មអាស៊ាន និងការចូលរួមអភិវឌ្ឍវិស័យឯកជន សម្រាប់ទំនាក់ទំនងអាស៊ាន - កម្ពុជា

 

ភ្នំពេញ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧៖ គម្រោងគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISE Plus - Cambodia) បានធ្វើបទឧទ្ទេសនាមជូនលេខាធិការដ្ឋានអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp Secretariat) នៅទីស្តីការក្រសួងពាណិជ្ជកម្ម បន្ទាប់ពីបានឆ្លងកាត់ការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធអស់រយៈពេលជាច្រើនខែ ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍មកពីសហភាពអឺរ៉ុប និងអង្គការ GIZ ។ ក្នុងឱកាសនោះដែរ ភាគីពាក់ព័ន្ធសំខាន់ៗ មកពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវបានអញ្ជើញចែករំលែកបទពិសោធន៍ប្រកបដោយការជឿទុកចិត្ត និងដំណើរការអភិវឌ្ឍគម្រោងដើម្បីទទួលបានមូលនិធិពីកម្មវិធី ARISE Plus – Cambodia ។

 

Friday, February 17, 2017 12:00:00

 សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយហិរញ្ញវត្ថុគាំទ្រការតភ្ជាប់ទំនាក់ទំនងអាស៊ាន កម្ពុជា


សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណ ៥ លានអឺរ៉ូ ដើម្បីគាំទ្រប្រទេសកម្ពុជាក្នុងការតភ្ជាប់កម្ពុជាជាមួយអាស៊ាន តាមរយៈកម្មវិធីគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISE Plus – Cambodia) ជាពិសេសផ្តោតលើកម្មវិធីពង្រឹងសមត្ថភាពស្ថាប័ន និង ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មប្រកបដោយបរិយាប័ន ។ ការសន្យាផ្តល់ជំនួយនេះត្រូវបានធ្វើឡើងក្នុងជំនួបជាមួយលោក ជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៧ នៅក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ។

Friday, February 3, 2017 12:00:00

កិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី ៤ របស់សមាសភាគផលិតផលជលផលសមុទ្រ ក្រោមកម្មវិធី CEDEP II


អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ក្រសួងពាណិជ្ជកម្ម (MoC) និង រដ្ឋបាលជលផល (FiA) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសរបស់គម្រោងផលិតផលជលផលសមុទ្រ (PSC) របស់កម្មវិធីពិពិធកម្ម និង ពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយាល (Raffles Le Royal) ។ កិច្ចប្រជុំបានដំណើរការក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ។ អញ្ជើញចូលរួមមានតំណាងប្រមាណ ២០ រូបមកពីក្រសួងពាណិជ្ជកម្ម រដ្ឋបាលជលផល អង្គការ UNIDO (អង្គភាពអនុវត្តគម្រោង) និង វិស័យឯកជនពាក់ព័ន្ធ ។

 

Wednesday, February 1, 2017 12:00:00

កិច្ចប្រជុំប្រចាំឆមាសរបស់ភ្នាក់ងារអនុវត្តគម្រោង EIF CEDEP II នៅដើមឆ្នាំ ២០១៧

 

តំណាងភ្នាក់ងារអនុវត្តគម្រោង (MIEs) បានជួបប្រជុំគ្នានៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៧ នៅក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចប្រជុំពិសេសលើកដំបូងនៅដើមឆ្នាំនេះ ។ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និង ជាមន្រ្តីបង្គោលនៃកម្មវិធី EIF បានអញ្ជើញដឹកនាំកិច្ចប្រជុំ ។ នេះជាកិច្ចប្រជុំសំខាន់ផងដែរសម្រាប់សមាជិក MIEs ទាំងអស់ បានរាយការណ៍ពីវឌ្ឍនភាពថ្មីៗបំផុតស្តីពីការអនុវត្តគម្រោងរបស់ខ្លួន ជូនលេខាធិការដ្ឋាន Trade SWAp បានជ្រាបជាព័ត៌មាន ។

 

Wednesday, February 1, 2017 12:00:00

ឯកឧត្តម ម៉ៅ ថូរ៉ា  ដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលសកម្មភាពអនុវត្តគម្រោងផលិតផលជលផលសមុទ្រ នៅខេត្តកំពត 

 

ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ - ក្នុងឆ្នាំ ២០១៤ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានយល់ព្រមទទួលយកសំណើរអនុវត្តសកម្មភាពសមាសភាគផលិតផលជលផលសមុទ្រ ជំនួសឲ្យក្រសួងពាណិជ្ជកម្ម គាំទ្រថវិកាដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) សម្រាប់កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ក្រោមយន្នការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ។ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងតំណាងអង្គការ UNIDO ប្រចាំនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ដឹកនាំដោយ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក សុខ ណារិន នាយកអង្គការ UNIDO ប្រចាំនៅកម្ពុជា បានអញ្ជើញទៅទស្សនាខ្សែសង្វាក់ផលិតកម្មអាហារសមុទ្រខេត្តកំពត និងសិប្បកម្មផលិតទឹកត្រី អ៊ី ចែ ង៉ូវ ហេង ដែលជាក្រុមហ៊ុនទទួលផលពីគម្រោងផលិតផលជលផលសមុទ្ររបស់កម្មវិធី EIF CEDEP II នៅក្រុងកំពត រយៈពេលមួយថ្ងៃគឺ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ។

Wednesday, December 28, 2016 12:00:00

គណៈប្រតិភូមួយក្រុមរបស់អេត្យូពី បានរៀនសូត្រលើផ្នែកអនុវត្តន៍ល្អបំផុតរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាស្តីពី "ជំនួយពាណិជ្ជកម្ម ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការអនុវត្តកម្មវិធី EIF ជំហាន ២"

 

នៅសប្តាហ៍នេះ គណៈប្រតិភូមួយក្រុមរបស់អេត្យូពី អញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងដឹកជញ្ជូន ក្រុមការងាររបស់កម្មវិធី EIF ក្រសួងកសិកម្ម និងធនធានធម្មជាតិ (MoANR) និងមន្រ្តីធនាគារជាតិនៃប្រទេសអេត្យូពី បានធ្វើទស្សនកិច្ចសិក្សានៅក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនដែលជាអ្នកទទួលផលពីគម្រោងក្រោមកម្មវិធី EIF នៅប្រទេសកម្ពុជា ដើម្បីរៀនសូត្រដកពីបទពិសោធន៍ល្អៗស្តីពីដំណើរការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ប្រទេសកម្ពុជា និងការអនុវត្តន៍ល្អបំផុតរបស់កម្មវិធី EIF តាមវិស័យនីមួយៗ ។

Wednesday, December 28, 2016 12:00:00

ឯកសារសំណើរគម្រោងគាំទ្រនិរន្តរភាពឆ្នាំ២០១៧-២០១៨ ត្រូវបានអនុម័តដោយគណៈកម្មការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម

 

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំលើកទី ២៧ របស់អនុគណៈអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារកំណែទម្រង់របៀបវារៈពាណិជ្ជកម្មកម្ពុជា ។ អញ្ជើញចូលរួមកិច្ចប្រជុំមាន សមាជិក SSC-TD-TRI មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ភ្នាក់ងារអនុវត្តគម្រោង និងដៃគូអភិវឌ្ឍន៍ប្រមាណជាង ៦០នាក់ ។ ក្នុងសុន្ទករថាស្វាគមន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គប្រជុំថា នៅឆ្នាំ ២០១៧ ខាងមុខនេះ កម្ពុជានឹងចូលរួមអនុវត្តគម្រោងថ្មីៗចំនួនបីរួមមាន៖ (១) eTrade-for-All ផ្តួចផ្តើមដោយអង្គការ UNCTAD (២) គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) របស់អង្គការ GIZ និង(៣) គម្រោងជំរុញទីផ្សារប្រកបដោយបរិយាប័នសម្រាប់កសិករខ្នាតតូច (AIMS) របស់អង្គការ IFAD ។ គម្រោងទាំងនេះ នឹងរួមចំណែកដល់និរន្តរភាពកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ។

Friday, December 16, 2016 12:00:00

វិទ្យាស្ថានម្ហូបអាហារតំបូងគេរបស់កម្ពុជាកំពង់ទទួលបានការចាប់អារម្ភពីអន្តរជាតិ 

 

ដំណើរការរៀបចំផ្សព្វផ្សាយលើកតំបូងជាផ្លូវការរបស់វិទ្យស្ថានម្ហូបអាហារកម្ពុជា ទទួលបានការចាប់អារម្ភច្រើនពីអន្តរជាតិ ។ អង្គការគំនិតផ្តួចផ្តើមសាកលរបស់សមាគមអាមេរិក (ASA) សម្រាប់សណ្តែកសៀងដើម្បីសុខភាពមនុស្ស (WISHH) និងគាំទ្រដោយសហព័ន្ធចុងភៅកម្ពុជា (CCF) និងនាយកដ្ឋានកសិកម្មរបស់សហរដ្ឋអាមេរិក បានធ្វើបទបង្ហាញ និងចែករំលែកព័ត៌មានដល់តំណាងសហព័ន្ធចុងភៅប្រមាណ ៣០ នាក់នៅក្នុងអង្គសិក្ខាសាលា ។

Friday, December 9, 2016 12:00:00

កិច្ចប្រជុំស្តីពីស្តង់ដារកម្ពុជាលើក្រមប្រតិបត្តិសម្រាប់ផលិតផលជលផល

 

ខេត្តព្រះសីហនុ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ - មន្រ្តីមកពីក្រសួងពាណិជ្ជកម្ម សមាជិកក្រុមស្នូលពីក្រសួងពាក់ព័ន្ធនិងក្រុមការងារកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF/DICO/MoC) បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសស្តីពីស្តង់ដារជាតិ (TC) លើរបៀបវារៈ «ស្តង់ដារកម្ពុជាលើក្រមប្រតិបត្តិសម្រាប់ផលិតផលជលផល» ដែលបានប្រារព្វធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ កិច្ចប្រជុំនេះ សហការរៀបចំដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) និងសមាសភាគផលិតផលជលផលសមុទ្រ ក្រោមគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ។
 

Friday, December 2, 2016 12:00:00


ចាប់ពីពេលនេះទៅ កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារកម្រិតពិភពលោកមួយ ជំរុញធនធានមនុស្សបន្ថែម

 

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារកម្រិតពិភពលោកមួយ ក្នុង១ឆ្នាំ ទទួលសិស្សឲ្យចូលរៀនយ៉ាងតិច៣០០នាក់ ដែលមានការទទួលស្គាល់ពីអន្តរជាតិ រួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា លើវិស័យទេសចរណ៍។​ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy Culinary Arts Cambodia) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការអមដំណើរពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍មួយចំនួន ។

 

Wednesday, November 23, 2016 12:00:00



ថ្ងៃទី០៩ - ១០ មិនា ឆ្នាំ២០១៧ - សិក្ខាសាលាស្តីពីការឆ្លើយតបចំពោះរបាំងបច្ចេកទេសពាណិជ្ជកម្ម៖សុវត្ថភាពចំណីអាហារ ការវេចខ្ចប់ ស្លាកសញ្ញា និងភស្តុភារ, ក្រុងព្រះសីហនុ


ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៧ - សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្តស្តីពីកម្មវិធី Trade SWAp និងលទ្ធផលសម្រេចបានក្រោមកម្មវិធី EIF CEDEP II, ខេត្តសៀមរាប










វីដេអូ