ព័ត៌មានចុងក្រោយ

បង្កើនសមត្ថភាពប្រកូតប្រជែងរបស់អ្នកផលិត ផលិតផលជលផល និងធុរកិច្ចតាមរយៈការកសាងសមត្ថភាព


ខេត្តកំពត ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧ - កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញផលិតផលជលផលសមុទ្រកម្ពុជា សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើនសមត្ថភាពប្រកូតប្រជែងរបស់អ្នកផលិត ផលិតផលជលផលនិងធុរកិច្ច តាមរយៈការកសាងសមត្ថភាព» ក្រោមអធិបតីភាព ឯកឧត្តម
 ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលារយៈពេលពីរថ្ងៃបានចាប់ផ្តើមនៅថ្ងៃទី ១ ដល់ទី ២ ខែសីហា ឆ្នាំ២០១៧ នៅខេត្តកំពត មានអ្នកចូលរួមប្រមាណ ៦០នាក់ មកពីមន្រ្តីក្រុមស្នូលរបស់គម្រោង មន្ទីពាណិជ្ជកម្មខេត្ត វិស័យឯកជន ខ័ណ្ឌរដ្ឋបាលជលផល និងសហគ្រាសឯកជនមកពីខេត្តតាមតំបន់ឆ្នេរ។

Thursday, August 3, 2017 12:00:00

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា ជំហាន ២ 


ក្រុងព្រះសីហនុ - នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (DICO /MoC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម និងលទ្ធផលសម្រេចបានក្រោមកម្មវិធី EIF CEDEP II» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីមន្រ្តីរដ្ឋាភិបាល វិស័យឯកជន និងអ្នកទទួលពីគម្រោងប្រមាណ ៦០ នាក់ ក្នុងនោះ ៦៥% ជាស្រ្តី។ សិក្ខាសាលានេះមានគោលបំណងចែករំលែកបទពិសោធន៍ និងការអនុវត្តន៍ល្អ និងសារៈសំខាន់នៃជំនួយពាណិជ្ជកម្ម និងការរួមចំណែករបស់ជំនួយពាណិជ្ជកម្មចំពោះកំណើនសេដ្ឋកិច្ច និងផ្សព្វផ្សាយលទ្ធផលសម្រេចបានក្រោមគម្រោង EIF CEDEP II រួមមានដំឡូងមី ត្រីសមុទ្រ វិទ្យាស្ថានធ្វើម្ហូបកម្ពុជា (ACAC) ។

Saturday, July 29, 2017 12:00:00

ក្រសួងអភិវឌ្ឍន៍កសិកម្មនៃប្រទេសនេប៉ាល់ផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តន៍គម្រោងជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា

 

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ ក្រសួងពាណិជ្ជកម្មបានទទួលជួបគណៈប្រតិភូក្រសួងអភិវឌ្ឍន៍កសិកម្ម ដែលជាស្ថាប័នអនុវត្តន៍គម្រោងផលិតផលកសិកម្មតម្លៃខ្ពស់នៅតំបន់ជំរាល និងតំបន់ភ្នំ (HVAP) របស់ប្រទេសនេប៉ាល់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ភ្នំពេញ ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងស្តីពីការអនុវត្តល្អបំផុតលើខ្សែរសង្វាក់ផលិតកម្ម កសិ-ពាណិជ្ជកម្ម ការបង្កើនប្រាក់ចំណូល និងការជម្រុញកំណើនសេដ្ឋកិច្ច ដែលអនុវត្តដោយក្រសួងនៃប្រទេសទាំងពីរ ។

Monday, July 3, 2017 12:00:00

ក្រសួងពាណិជ្ជកម្មស្នើរសុំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់និរន្តរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង 

 

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារនៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើរបៀបវារៈមួយចំនួន ពាក់ព័ន្ធទៅនឹងការពិនិត្យឡើងវិញនូវរាល់សកម្មភាពរបស់គម្រោងគាំទ្រដោយ ADB ដែលបានកំពុងបន្តអនុវត្ត និងពិភាក្សាលទ្ធភាពគាំទ្រសកម្មភាពអាទិភាពមួយចំនួនរបស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៨ - ២០២០ ។

Friday, April 28, 2017 12:00:00

អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ សន្យាគាំទ្រគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសកម្ពុជា

 

នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងនាម ឯកឧត្តម ប៉ាន សូរស័ក្ត​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាត្តិឲ្យឯកឧត្តម លី យ៉ុង អគ្គនាយកនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និងគណៈប្រតិភូអមដំណើរចូលជួបសំដែងការគួសម និងពិភាក្សាការងារនៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ នេះជាផ្នែកមួយនៃដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជំនួបសាវនាការជាមួយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត ។

 

Saturday, April 8, 2017 12:00:00

ក្រុមការងារកម្មវិធី EIF ES និង SIDA បានបំពេញបេសកកម្មការងារអនុវត្តគម្រោងក្រោមជំនួយ EIF រយៈពេលបីថ្ងៃនៅភ្នំពេញ

ក្រុមការងារគ្រប់គ្រងមូលនិធិរបស់លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអែដ បានមកបំពេញបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃនិងផលប៉ះពាល់របស់គម្រោង នៅភ្នំពេញរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម (ដែលជាអង្គភាពជាតិអនុវត្តគម្រោង) និងនៅតាមបណ្តាក្រុមហ៊ុនមួយចំនួនដែលទទួលបានការគាំទ្រពីគម្រោងកន្លងមកដោយកម្មវិធី EIF ។


បេសសកម្មនេះមានគោលបំណងវាយតម្លៃពីផលប៉ះពាល់ជារួមរយៈពេលមធ្យម និងរយៈពេលវែងគាំទ្រដោយកម្មវិធី EIF ពិនិត្យលទ្ធភាពបន្តការគាំទ្រការអនុវត្តកម្មវិធី EIF នៅប្រទេសកម្ពុជា និងកៀងគរប្រភពធនធានបន្ថែមក្នុងគោលដៅសម្រេចឲ្យបានលទ្ធផលល្អមាននិរន្តរភាព ស្របតាមតម្រូវការកម្មវិធី និងប្រកបដោយការជឿរទុកចិត្ត ។

 

Thursday, April 6, 2017 12:00:00

ក្រសួងពាណិជ្ជកម្ម និងUNDP បានផ្តើមពិភាក្សាបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍវិស័យដំឡូងមី តាមរយៈការផ្សារភ្ជាប់ទីផ្សារ និងវឌ្ឍនភាពខ្សែសង្វាក់តម្លៃ

 

សមាសភាគដំឡូងមីនៃកម្មវិធីពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហាន ២ (CEDEP II) ផ្តល់មូលនិធិដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) អនុវត្តដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន (DPSD) និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DICO) នៃក្រសួងពាណិជ្ជកម្ម បានផ្តើមពិភាក្សាបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍវិស័យដំឡូងមី តាមរយៈការផ្សារភ្ជាប់ទីផ្សារ និងវឌ្ឍនភាពខ្សែសង្វាក់តម្លៃ ។ សិក្ខាសាលារយៈពេលមួយថ្ងៃនេះ បានរៀបចំនៅឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពសកម្មភាពអភិវឌ្ឍក្រោមកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធកន្លងមក និងពិភាក្សាយុទ្ធសាស្រ្តឆ្ពោះទៅរកការពង្រឹងវិស័យដំឡូងមី សម្រាប់ជាប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ មានអ្នកចូលរួមប្រមាណ ១០០ នាក់ ជាអ្នកទទួលផលពីគម្រោងដំឡូងមី សមាជិកក្រុមស្នូលអញ្ជើញមកពីក្រសួងពាក់ព័ន្ធ មន្ត្រីមកពីមន្ទីរនានាកសិកម្ម មន្ទីរពាណិជ្ជកម្ម និងសមាគមដំឡូងមីមកពីខេត្តគោលដៅរបស់គម្រោង ។

 

Wednesday, March 29, 2017 12:00:00


កម្មវិធីចម្អិនម្ហូបតាមបែបទំនើប ដើម្បីលើកកម្ពស់ទីផ្សារក្នុងស្រុកសម្រាប់ផលិតផលជលផលកម្ពុជា

 

ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ - កម្មវិធីចម្អិនម្ហូបតាមបែបទំនើបដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលជលផលកម្ពុជា ត្រូវបានរៀបចំឡើងដោយសមាសភាគផលិតផលជលផលសមុទ្រ រួមជាមួយសមាសភាគវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងសហព័ន្ធចុងភៅកម្ពុជា ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហាន ២ ដែលសមាសភាគទាំងពីរនេះ ស្ថិតនៅក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈមូលនិធិពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសមាជិកសហព័ន្ធចុងភៅកម្ពុជា តំណាងភោជនីយដ្ឋាន អ្នកនាំចេញ និងស្ថាប័នចែកចាយធំៗក្នុងប្រទេសកម្ពុជាសរុបប្រមាណ ៦០ នាក់ ។

Wednesday, March 29, 2017 12:00:00

សិក្ខាសាលាថ្នាក់ខេត្តផ្សព្វផ្សាយកម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម និងលទ្ធផលសម្រេចបានក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហាន ២

 

សៀមរាប ថ្ងៃទី១៧ ខែមិនា ឆ្នាំ ២០១៧៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសម្រេចបានក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ដោយមានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) នៅថ្ងៃ១៧ ខែមីនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត ក្រុងសៀមរាប ។ សិក្ខាសាលាបានរៀបចំឡើងក្នុងគោលបំណងបង្កលទ្ធភាពឱ្យមន្ត្រីមកពីបន្ទីរពាណិជ្ជកម្មទាំង ១៣ ខេត្ត មន្រ្តីមកពីក្រសួងពាក់ព័ន្ធចំនួន ៩ និងមន្រ្តីជាច្រើនរូបរបស់ក្រសួងពាណិជ្ជកម្ម បានសិក្សាស្វែងយល់ពីកម្មវិធីអភិវឌ្ឍពាណិជ្ជកម្ម សារៈសំខាន់នៃជំនួយសម្រាប់ពាណិជ្ជកម្មចំពោះកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសបញ្ហាប្រឈម កាលានុវត្ថភាព និងលទ្ធផលដែលសម្រេចបានពីការអនុវត្តគម្រោង CEDEP II ក្រោមយន្តការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ។ គោលដៅបន្ទាប់គឺការពង្រឹងសមត្ថភាពរបស់មន្រ្តី ដើរតួនាទីស្នូលក្នុងការបន្តផ្សព្វផ្សាយ និងអនុវត្តក្របខណ្ឌគោលនយោបាយអភិវឌ្ឍពាណិជ្ជកម្ម និងកំណែទម្រង់យុទ្ធសាស្ត្រសម្រាប់កសិ-ពាណិជ្ជកម្មនៅប្រទេសកម្ពុជានៅថ្នាក់ជាតិ និងថ្នាក់តំបន់ ។ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត គឹម ឆៃហៀង អភិបាលខេត្តរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពបើកអង្គសិក្ខាសាលា និងមានសិក្ខាកាមប្រមាណ ៨០ នាក់ មកពីបណ្តាខេត្តភាគឥសាន្ត និងមន្រ្តីមកពីក្រសួងពាក់ព័ន្ធ ព្រមទាំងសមាជិកសមាគមដំឡូងមីបានអញ្ជើញចូលរួម ។

 

Tuesday, March 21, 2017 12:00:00

វិស័យឯកជនសិក្សាស្វែងយល់ពីដំណោះស្រាយរបាំងបច្ចេកទេសពាណិជ្ជកម្ម 

 

ក្រុងព្រះសីហនុ ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៧៖ អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) សហការជាមួយ នាយកដ្ឋានអភិវឌ្ឍវិស័យឯកជន និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (MoC) បានរៀបចំសិក្ខាសាលាមួយស្តីពី «ការឆ្លើយតបចំពោះរបាំងបច្ចេកទេសពាណិជ្ជកម្ម៖ សុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ និងស្លាកសញ្ញា និងភស្តុភារដឹកជញ្ជូន។» សិក្ខាសាលានេះ មានគោលបំណងចែករំលែកព័ត៌មាន និងផ្តល់ចំណេះដឹងបន្ថែមដល់វិស័យឯកជន ដើម្បីឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់នាំចេញ និងមានភាពប្រកួតប្រជែងបានប្រសើរជាងមុនទាំងលើផ្នែកគុណភាព និងតម្លៃ តាមរយៈការសិក្សាស្វែងយល់ពីសុវត្ថិភាពចំណីអាហារ ការអភិវឌ្ឍផលិតផល និងកិច្ចសម្រួលពាណិជ្ជកម្ម ។

Monday, March 13, 2017 12:00:00

ក្រសួងពាណិជ្ជកម្ម សហការជាមួយដៃគូអភិវឌ្ឍន៍ បង្កើតផ្សារសហគមន៍សម្រាប់ផលិតផលជលផលសមុទ្រ

 

ភ្នំពេញ ថ្ងៃ០១ ខែមីនា ឆ្នាំ២០១៧៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតផ្សារសហគមន៍សម្រាប់ផលិតផលជលផល ត្រូវបានសហការរៀបចំឡើងដោយគម្រោង ផលសមុទ្រក្រោម កម្មវិធីពិពិធកម្មនិងការពង្រីកការនាំចេញកម្ពុជា (CEDEP II-Marine Fishery Products) រួមជាមួយនឹងនាយកដ្ឋានអភិវឌ្ឍវិស័យឯកជននៃក្រសួងពាណិជ្ជកម្ម។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក សុខ ណារិន នាយកប្រតិបត្តការរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មប្រចាំកម្ពុជា (UNIDO) ។

Wednesday, March 1, 2017 12:00:00

សហភាពអឺរុប និងអាស៊ានបូក បានកំណត់អាទិភាពកិច្ចសម្រួលពាណិជ្ចកម្ម គោលនយោបាយពាណិជ្ជកម្ម និងសមាហរណកម្មអាស៊ាន និងការចូលរួមអភិវឌ្ឍវិស័យឯកជន សម្រាប់ទំនាក់ទំនងអាស៊ាន - កម្ពុជា

 

ភ្នំពេញ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧៖ គម្រោងគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISE Plus - Cambodia) បានធ្វើបទឧទ្ទេសនាមជូនលេខាធិការដ្ឋានអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp Secretariat) នៅទីស្តីការក្រសួងពាណិជ្ជកម្ម បន្ទាប់ពីបានឆ្លងកាត់ការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធអស់រយៈពេលជាច្រើនខែ ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍មកពីសហភាពអឺរ៉ុប និងអង្គការ GIZ ។ ក្នុងឱកាសនោះដែរ ភាគីពាក់ព័ន្ធសំខាន់ៗ មកពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវបានអញ្ជើញចែករំលែកបទពិសោធន៍ប្រកបដោយការជឿទុកចិត្ត និងដំណើរការអភិវឌ្ឍគម្រោងដើម្បីទទួលបានមូលនិធិពីកម្មវិធី ARISE Plus – Cambodia ។

 

Friday, February 17, 2017 12:00:00

 សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយហិរញ្ញវត្ថុគាំទ្រការតភ្ជាប់ទំនាក់ទំនងអាស៊ាន កម្ពុជា


សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណ ៥ លានអឺរ៉ូ ដើម្បីគាំទ្រប្រទេសកម្ពុជាក្នុងការតភ្ជាប់កម្ពុជាជាមួយអាស៊ាន តាមរយៈកម្មវិធីគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISE Plus – Cambodia) ជាពិសេសផ្តោតលើកម្មវិធីពង្រឹងសមត្ថភាពស្ថាប័ន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មប្រកបដោយបរិយាប័ន ។ ការសន្យាផ្តល់ជំនួយនេះត្រូវបានធ្វើឡើងក្នុងជំនួបជាមួយលោក ជំទាវ 
តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៧ នៅក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ។

Friday, February 3, 2017 12:00:00

កិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី ៤ របស់សមាសភាគផលិតផលជលផលសមុទ្រ ក្រោមកម្មវិធី CEDEP II


អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ក្រសួងពាណិជ្ជកម្ម (MoC) និងរដ្ឋបាលជលផល (FiA) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសរបស់គម្រោងផលិតផលជលផលសមុទ្រ (PSC) របស់កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយាល (Raffles Le Royal) ។ កិច្ចប្រជុំបានដំណើរការក្រោមអធិបតីភាព លោកជំទាវ 
តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ។ អញ្ជើញចូលរួមមានតំណាងប្រមាណ ២០ រូបមកពីក្រសួងពាណិជ្ជកម្ម រដ្ឋបាលជលផល អង្គការ UNIDO (អង្គភាពអនុវត្តគម្រោង) និង វិស័យឯកជនពាក់ព័ន្ធ ។

 

Wednesday, February 1, 2017 12:00:00

កិច្ចប្រជុំប្រចាំឆមាសរបស់ភ្នាក់ងារអនុវត្តគម្រោង EIF CEDEP II នៅដើមឆ្នាំ ២០១៧

 

តំណាងភ្នាក់ងារអនុវត្តគម្រោង (MIEs) បានជួបប្រជុំគ្នានៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៧ នៅក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចប្រជុំពិសេសលើកដំបូងនៅដើមឆ្នាំនេះ ។ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និង ជាមន្រ្តីបង្គោលនៃកម្មវិធី EIF បានអញ្ជើញដឹកនាំកិច្ចប្រជុំ ។ នេះជាកិច្ចប្រជុំសំខាន់ផងដែរសម្រាប់សមាជិក MIEs ទាំងអស់ បានរាយការណ៍ពីវឌ្ឍនភាពថ្មីៗបំផុតស្តីពីការអនុវត្តគម្រោងរបស់ខ្លួន ជូនលេខាធិការដ្ឋាន Trade SWAp បានជ្រាបជាព័ត៌មាន ។

 

Wednesday, February 1, 2017 12:00:00

ឯកឧត្តម ម៉ៅ ថូរ៉ា  ដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលសកម្មភាពអនុវត្តគម្រោងផលិតផលជលផលសមុទ្រ នៅខេត្តកំពត 

 

ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ - ក្នុងឆ្នាំ ២០១៤ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានយល់ព្រមទទួលយកសំណើរអនុវត្តសកម្មភាពសមាសភាគផលិតផលជលផលសមុទ្រ ជំនួសឲ្យក្រសួងពាណិជ្ជកម្ម គាំទ្រថវិកាដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) សម្រាប់កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ក្រោមយន្នការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ។ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងតំណាងអង្គការ UNIDO ប្រចាំនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ដឹកនាំដោយ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក សុខ ណារិន នាយកអង្គការ UNIDO ប្រចាំនៅកម្ពុជា បានអញ្ជើញទៅទស្សនាខ្សែសង្វាក់ផលិតកម្មអាហារសមុទ្រខេត្តកំពត និងសិប្បកម្មផលិតទឹកត្រី អ៊ី ចែ ង៉ូវ ហេង ដែលជាក្រុមហ៊ុនទទួលផលពីគម្រោងផលិតផលជលផលសមុទ្ររបស់កម្មវិធី EIF CEDEP II នៅក្រុងកំពត រយៈពេលមួយថ្ងៃគឺ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ។

Wednesday, December 28, 2016 12:00:00

គណៈប្រតិភូមួយក្រុមរបស់អេត្យូពី បានរៀនសូត្រលើផ្នែកអនុវត្តន៍ល្អបំផុតរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាស្តីពី "ជំនួយពាណិជ្ជកម្ម ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការអនុវត្តកម្មវិធី EIF ជំហាន ២"

 

នៅសប្តាហ៍នេះ គណៈប្រតិភូមួយក្រុមរបស់អេត្យូពី អញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងដឹកជញ្ជូន ក្រុមការងាររបស់កម្មវិធី EIF ក្រសួងកសិកម្ម និងធនធានធម្មជាតិ (MoANR) និងមន្រ្តីធនាគារជាតិនៃប្រទេសអេត្យូពី បានធ្វើទស្សនកិច្ចសិក្សានៅក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនដែលជាអ្នកទទួលផលពីគម្រោងក្រោមកម្មវិធី EIF នៅប្រទេសកម្ពុជា ដើម្បីរៀនសូត្រដកពីបទពិសោធន៍ល្អៗស្តីពីដំណើរការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ប្រទេសកម្ពុជា និងការអនុវត្តន៍ល្អបំផុតរបស់កម្មវិធី EIF តាមវិស័យនីមួយៗ ។

Wednesday, December 28, 2016 12:00:00

ឯកសារសំណើរគម្រោងគាំទ្រនិរន្តរភាពឆ្នាំ២០១៧-២០១៨ ត្រូវបានអនុម័តដោយគណៈកម្មការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម

 

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំលើកទី ២៧ របស់អនុគណៈអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារកំណែទម្រង់របៀបវារៈពាណិជ្ជកម្មកម្ពុជា ។ អញ្ជើញចូលរួមកិច្ចប្រជុំមាន សមាជិក SSC-TD-TRI មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ភ្នាក់ងារអនុវត្តគម្រោង និងដៃគូអភិវឌ្ឍន៍ប្រមាណជាង ៦០នាក់ ។ ក្នុងសុន្ទករថាស្វាគមន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គប្រជុំថា នៅឆ្នាំ ២០១៧ ខាងមុខនេះ កម្ពុជានឹងចូលរួមអនុវត្តគម្រោងថ្មីៗចំនួនបីរួមមាន៖ (១) eTrade-for-All ផ្តួចផ្តើមដោយអង្គការ UNCTAD (២) គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) របស់អង្គការ GIZ និង(៣) គម្រោងជំរុញទីផ្សារប្រកបដោយបរិយាប័នសម្រាប់កសិករខ្នាតតូច (AIMS) របស់អង្គការ IFAD ។ គម្រោងទាំងនេះ នឹងរួមចំណែកដល់និរន្តរភាពកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ។

Friday, December 16, 2016 12:00:00

វិទ្យាស្ថានម្ហូបអាហារតំបូងគេរបស់កម្ពុជាកំពង់ទទួលបានការចាប់អារម្ភពីអន្តរជាតិ 

 

ដំណើរការរៀបចំផ្សព្វផ្សាយលើកតំបូងជាផ្លូវការរបស់វិទ្យស្ថានម្ហូបអាហារកម្ពុជា ទទួលបានការចាប់អារម្ភច្រើនពីអន្តរជាតិ ។ អង្គការគំនិតផ្តួចផ្តើមសាកលរបស់សមាគមអាមេរិក (ASA) សម្រាប់សណ្តែកសៀងដើម្បីសុខភាពមនុស្ស (WISHH) និងគាំទ្រដោយសហព័ន្ធចុងភៅកម្ពុជា (CCF) និងនាយកដ្ឋានកសិកម្មរបស់សហរដ្ឋអាមេរិក បានធ្វើបទបង្ហាញ និងចែករំលែកព័ត៌មានដល់តំណាងសហព័ន្ធចុងភៅប្រមាណ ៣០ នាក់នៅក្នុងអង្គសិក្ខាសាលា ។

Friday, December 9, 2016 12:00:00

កិច្ចប្រជុំស្តីពីស្តង់ដារកម្ពុជាលើក្រមប្រតិបត្តិសម្រាប់ផលិតផលជលផល

 

ខេត្តព្រះសីហនុ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ - មន្រ្តីមកពីក្រសួងពាណិជ្ជកម្ម សមាជិកក្រុមស្នូលពីក្រសួងពាក់ព័ន្ធនិងក្រុមការងារកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF/DICO/MoC) បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសស្តីពីស្តង់ដារជាតិ (TC) លើរបៀបវារៈ «ស្តង់ដារកម្ពុជាលើក្រមប្រតិបត្តិសម្រាប់ផលិតផលជលផល» ដែលបានប្រារព្វធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ កិច្ចប្រជុំនេះ សហការរៀបចំដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) និងសមាសភាគផលិតផលជលផលសមុទ្រ ក្រោមគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ។
 

Friday, December 2, 2016 12:00:00


ចាប់ពីពេលនេះទៅ កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារកម្រិតពិភពលោកមួយ ជំរុញធនធានមនុស្សបន្ថែម

 

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារកម្រិតពិភពលោកមួយ ក្នុង១ឆ្នាំ ទទួលសិស្សឲ្យចូលរៀនយ៉ាងតិច៣០០នាក់ ដែលមានការទទួលស្គាល់ពីអន្តរជាតិ រួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា លើវិស័យទេសចរណ៍។​ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy Culinary Arts Cambodia) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការអមដំណើរពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍មួយចំនួន ។

 

Wednesday, November 23, 2016 12:00:00

 អង្គការឧស្សាហកម្មរបស់អង្គការសហប្រជាជាតិបានប្រារព្វខួបទី៥០ឆ្នាំរបស់ខ្លួន

 

ប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ បន្ទាប់ពីស្ថិតក្នុងសន្តិភាពដែលមានភាពផុយស្រួយកាន់តែធ្ងន់ធ្ងឡើងជាលំដាប់ក្នុងរយៈពេលច្រើនទសវត្សមក ប្រទេសទាំងមូលបានធ្លាក់ចូលក្នុងដំណាក់កាលខ្មៅងងឹតគឺរបបប្រល័យពូជសាសន៍ និងសង្រ្គាមស៊ីវិល ។ ក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១ ប្រទេសកម្ពុជាបានស្តារមុខមាត់ឡើងវិញ និងចាប់ផ្តើមមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។

ប្រទេសកម្ពុជាបានទទួលជោគជ័យលើការអភិវឌ្ឍគួរកត់សម្គាល់ក្នុងរយះពេល ១៥ ឆ្នាំចុងក្រោយនេះ។ កម្ពុជាបានទទួលចំណាត់ថ្នាក់ទី ១១ ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅកំឡុងឆ្នាំ ២០០១ - ២០១៤ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) ប្រហែលជា ៧ ភាគរយ តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ ទោះបីជាចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនម្នាក់ៗ នៅមានចំនួនទាប បើធៀបនឹងប្រទេសក្នុងតំបន់ក៏ដោយ ចំណូលនេះមានការកើនឡើងយ៉ាងឆាប់រហ័ស (ប្រមាណ ១០២០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៤)។ ប្រទេសមួយនេះសម្រេចបានជោគជ័យមិនគួរឱ្យជឿក្នុងការអភិវឌ្ឍសង្គម នៅក្នុងទសវត្សចុងក្រោយនេះ ហើយចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺការកាត់បន្ថយភាពក្រីក្រពី ៥២ ភាគរយ នៅក្នុងឆ្នាំ ២០០៤ មកត្រឹម ២០ ភាគរយក្នុងឆ្នាំ ២០១១ ។ សរុបរួមមកប្រទេសកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្រេចបានគោលដៅអភិវឌ្ឍសហសវត្សខ្ពស់ជាងគេ។ បន្ថែមពីលើភាពជោគជ័យដែលសម្រេចបានទាំងនេះ រាជរដ្ឋាភិបាលកំពុងដាក់ចេញនូវវិធីសាស្រ្តសមស្របដើម្បីជំរុញទំនើបភាវូបនីយកម្ម និងពិពិធកម្មសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០១៥ ប្រទេសមួយនេះបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មសម្រាប់ឆ្នាំ ២០១៥ - ២០២៥ របស់ខ្លួន ដើម្បីជំរុញសមាហរណកម្មកម្ពុជាទៅក្នុងសេដ្ឋកិច្ចសកលលោក និង អភិវឌ្ឍប្រទេសមួយនេះឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមនាឆ្នាំ ២០៣០។

Tuesday, November 8, 2016 12:00:00

សិក្ខាសាលាថ្នាក់តំបន់ស្តីពី «កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដំណាក់កាលទីពីរ៖ លើកកម្ពស់តម្លៃថវិកា»

 

លោកជំទាវ តឹករ៉េត​ កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាមន្រ្តីបង្គោលនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) សម្រាប់ប្រទេសកម្ពុជា បានដឹកនាំគណៈប្រតិភូបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដំណាក់កាលទីពីរ៖ លើកកម្ពស់តម្លៃថវិកា» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ - ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅទីស្នាក់ការរបស់ UNCC ទីក្រុងបាងកក ប្រទេសថៃ ។

 

 

Tuesday, November 8, 2016 12:00:00

មន្រ្តីមន្ទីរពាណិជ្ជកម្មអញ្ជើញមកខេត្តចំនួន ៤ និងរាជធានីភ្នំពេញបានរៀនសូត្រ និងយល់ដឹងពីគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ផ្តួចផ្តើមដោយក្រសួងពាណិជ្ជកម្ម

 

សណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ - នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៦ តំណាងមកពីមន្ទីរក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល មានមន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរកិច្ចការនារី មន្ទីរអភិវឌ្ឍជនបទ មន្ទីរវិស័យទេសចរណ៍ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថាន និងមន្ទីរអប់រំយុវជន និងកីឡា អញ្ជើញមកពីខេត្តស្វាយរៀង សៀមរាប ព្រៃវែង និងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) និងលទ្ធផលសម្រេចបាន ការត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់រយៈមធ្យម និងរយៈពេលវែង ក្រោមគម្រោងពិពិធកម្ម និងពង្រីកការនាំចេញនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរកម្ម (EIF CEDEP II) ។

Wednesday, November 2, 2016 12:00:00

ក្រសួងពាណិជ្ជកម្ម និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ចែករំលែកបទពិសោធន៍ជោគជ័យ៖ យុទ្ធសាស្រ្តថ្មីសម្រាប់និរនត្តរភាពស្ថាប័ន និង សុខភាពទីផ្សារនាំចេញ

 

ភ្នំពេញ - ក្រសួងពាណិជ្ជកម្មរបស់រដ្ឋាភិបាលកម្ពុជា និងដៃគូកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) បានចែករំលែកបទពិសោធន៍ជោគជ័យ៖ «យុទ្ធសាស្រ្តថ្មីសម្រាប់និរន្តរភាពស្ថាប័ន និងសុខភាពទីផ្សារនាំចេញ» ដែលជាលទ្ធផល និងភាពជោគជ័យក្រោមការអនុវត្តន៍របស់កម្មវិធី EIF នៅកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ ។

 

 

 

Tuesday, October 25, 2016 12:00:00

 សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ក្រមអនុវត្តសម្រាប់ផលិតផលជលផល 

 

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ - ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា គម្រោងផលិតផលជលផលសមុទ្រនៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេលពីរថ្ងៃលើសេចក្តីព្រាងក្រមអនុវត្តសម្រាប់ បង្គាក្រៀម បង្គាបង្កក  និងសាច់ក្តាមបង្កក ចាប់ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ ២០១៦ នៅវិទ្យាស្ថានស្តង់ដាកម្ពុជា ។

Wednesday, September 28, 2016 12:00:00

អង្គភាពជាតិអនុវត្តន៍គម្រោងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ភាគីពាក់ព័ន្ធក្រោមកម្មវិធី EIF នៅកម្ពុជា ស្តីពីការបង្កើតគម្រោង

 

ក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្រ្តអនុវត្តន៍បន្តបន្ទាប់ ដើម្បីធានាឲ្យការអនុវត្តជំនួយពាណិជ្ចកម្មប្រព្រឹត្តទៅប្រកបដោយភាពគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ ដោយសារកម្មវិធីជំនួយពាណិជ្ជកម្មមួយចំនួនរបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្មជំហាន ១ និង ២ (EIF Tier 1 និង EIF Tier 2) និងត្រូវបានបញ្ចប់នាពេលខាងមុខ ។

Monday, September 12, 2016 12:00:00

វិស័យឯកជន និងមន្រ្តីរដ្ឋាភិបាលបានជួបគ្នាប្រឹក្សាយោបល់ស្តីការអភិវឌ្ឍវិស័យឯកជន តាមរយៈកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា លើកគម្រោងសូត្រប្រណិត

តំណាងមកពីវិស័យឯកជន និងអ្នកតម្បាញសូត្រ (ជាអ្នកទទួលផលក្រោមគម្រោងសូត្រប្រណិតនៃកម្មវិធី EIF) មកពីស្រុកសំរោង ខេត្តតាកែវ មន្ត្រីរដ្ឋាភិបាលមកពីក្រសួងពាណិជ្ជកម្ម ក្នុងនោះមានមន្រ្តីកាំកុងត្រូល សមាគមពាណិជ្ជកម្មកម្ពុជា និងសមាជិកក្រុមស្នូលរបស់ក្រសួងពាក់ព័ន្ធ បានជួបគ្នានៅសប្តាហ៍នេះនៅក្រុងកំពត ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីការអភិវឌ្ឍវិស័យឯកជន តាមរយៈគម្រោងសូត្រប្រណិតក្រោមកម្មវិធី CEDEP នៃយន្នការ Trade SWAp ។ សិក្ខាសាលារយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសម្របសម្រួលដោយ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម រួមជាមួយសមាសភាគត្រួតពិនិត្យ និងវាយតម្លៃនៃកម្មវិធី EIF CEDEP I និងអនុវត្តន៍ដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្ម ។

Monday, September 5, 2016 12:00:00

សិក្ខាសាលាថ្នាក់ខេត្តស្តីពីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) លទ្ធផលសម្រេចបាន ការត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផល និងផលប៉ះពាល់របស់គម្រោង

នៅពេលដែលក្រសួងពាណិជ្ជកម្ម (MoC) សហការជាមួយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងដៃគូអភិវឌ្ឍន៍ដទៃទៀត បានចាប់ផ្តើមធ្វើការលើកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ ក្រោមកម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) នៃក្រសួងពាណិជ្ជកម្ម ក្នុងនោះមានគម្រោងដំឡូងមី គម្រោងជលផលសមុទ្រ គម្រោងសាលាសិល្បៈធ្វើម្ហូប និងគម្រោងមុខងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងក្រុមមន្រ្តីស្នូលរបស់ក្រសួងពាក់ព័ន្ធ អនុវត្តន៍ដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DICO / MoC) នៅឆ្នាំ ២០១៤ បានចាប់ផ្តើមស្របពេលដែលសមត្ថភាពយល់ដឹងនៅមានកម្រិតរបស់អ្នកនាំចេញ អ្នកកែច្នៃ និងមន្រ្តីរដ្ឋាភិបាលមកពីក្រសួងពាក់ព័ន្ធ លើស្ថានភាពបច្ចុប្បន្ននៃផលិតផលដំឡូងមី ផលិតផលជលផលសមុទ្រកម្ពុជា យល់ដឹងពីវិស័យ បដិសណ្ឋារកិច្ច ការអភិវឌ្ឍទីផ្សារ អនុលោមភាពតាមច្បាប់ SPS ឆ្លើយតបតាមតម្រូវការរបស់អ្នកបញ្ជាទិញអន្តរជាតិ និងការទទួលបានវគ្គបណ្តុះបណ្តាលតិចតួចស្តីពីជំនាញចំអិនម្ហូបសម្រាប់បុគ្គលិកផ្ទះបាយកម្ពុជាក្នុងទីផ្សារការងារ ។

Wednesday, July 13, 2016 12:00:00

កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ ក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF CEDEP II) បានរៀបចំសិក្ខាសាលាស្តីពីការរួមបញ្ចូលខ្សែសង្វាក់តម្លៃ និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់ជម្រុញការនាំចេញផលិតផលកសិផល

ខេត្តបាត់ដំបង៖ កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ ក្រោមកម្មវិធីពង្រឹងក្របខណ្ឌ សមាហរណកម្ម (CEDEP-II) បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពី «ការរួមបញ្ចូលខ្សែសង្វាក់តម្លៃ និងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការនាំចេញកសិផល» ចាប់ពីថ្ងៃទី ១៦ - ១៧ ខែមិថុនា ឆ្នាំ ២០១៦ នៅ សណ្ឋាគារខេមរាបាត់ដំបង I ។ សិក្ខាសាលានេះធ្វើឡើង ក្រោមកិច្ចសម្របសម្រួលដោយអង្គការកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) វិទ្យា ស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI) និងមន្ទីពាណិជ្ជកម្មខេត្តបាត់ដំបង និងមានភ្ញៀវ អញ្ជើញចូលរួមប្រមាណ ៧៥ នាក់ តំណាងមកពី UNDP និង UNIDO ពាណិជ្ជករ និងអ្នកកែច្នៃដំឡូងមី មន្ទីរ ពាណិជ្ជកម្មខេត្តបាត់ដំបង និងវាគ្មិនចំនួន ២៤ រូបមកពីក្រសួងពាក់ព័ន្ធ និងអ្នកនាំចេញ ព្រមទាំងពាណិជ្ជ ករមកពីវិស័យឯកជន ។

Thursday, June 16, 2016 12:00:00

ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពីការបង្កើតគម្រោង ផ្អែកលើទស្សនៈពង្រឹង និងបន្តអនុវត្តន៍លទ្ធផលសម្រេចបានក្រោមកម្មវិធី EIF CEDEP

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DICO) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា បណ្តុះបណ្តាលរយៈពេល ២ ថ្ងៃស្តីពីការរៀបចំបង្កើតគម្រោង និងកម្មវិធីត្រួតពិនិត្យនិងការវាយតំលៃ ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា (CEDEP) នៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណ កម្ម ។ សិក្ខាសាលានេះ រៀបចំឡើងនៅសណ្ឋាគារអីមព្រេសអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមន្រ្តីបង្គោលនៃកម្មវិធី EIF ប្រចាំប្រទេសកម្ពុជា ។ អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីមន្រ្តីរដ្ឋាភិបាលប្រមាណ ៤០ នាក់ ក្នុងនោះ ១៧ នាក់ មកពីក្រសួងពាក់ព័ន្ធ និង មន្រ្តីចំនួន ៦ រូបមកពីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ។

Thursday, June 9, 2016 12:00:00

មន្រ្តីកម្ពុជាចាប់អារម្មណ៍ម៉ូដេលអភិវឌ្ឍវារីវប្បកម្មបង់ក្លាដេស

ក្រុមការងារមន្ត្រីបច្ចេកទេសនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើទស្សនកិច្ចសិក្សានៅបង់ក្លាដេសរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ១៥ ដល់ ២១ ខែឧសភា ឆ្នាំ ២០១៦ ដើម្បីសិក្សាស្វែងយល់បន្ថែមពីការអភិវឌ្ឍលម្អិតផ្នែកខ្សែសង្វាក់តម្លៃវារីវប្បកម្មនៅបង់ក្លាដេសក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ។

Saturday, May 21, 2016 12:00:00

ការធ្វើឲ្យប្រសើរឡើងនូវវិស័យស្រូវអង្ករកម្ពុជា

ដោយមានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីគាំទ្រស្រូវអង្ករនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) តាមរយៈកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ចកម្មលើផ្នែកជម្រុញការនាំចេញអង្ករកម្ពុជា គាំទ្រអនុវត្តន៍ដោយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងមុនរដូវវស្សាដែលចូលមកដល់ សហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយដៃគូរអភិវឌ្ឍន៍ដទៃទៀត បានរៀបចំសិក្ខាសាលារួមគ្នា ផ្តោតលើពូជដាំដុះជោគជ័យ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង មន្រ្តីបង្គោលកម្មវិធី EIF និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៦ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ។

Wednesday, May 18, 2016 12:00:00

H.E. TEKRETH kamrang, Secretary of State, Ministry of Commerce, Co-chaired the 3rd Project Steering Committee Meeting, CEDEP II, Marine Fishery Component

Phnom Penh, 10 May 2016 – Marine Fishery component of Cambodia Export Diversification and Expansion Program II held its third project steering committee meeting at Sunway Hotel. The meeting was honourably co-chaired by Lok Chomteav Tekreth Kamrang, Secretary of State of Ministry of Commerce (MoC), Mr. ING Try, Deputy Director General of Fisheries Administration and representative of H.E ENG Cheasan and Mr. Aymeric ROUSSEL, Attaché, European Union. The meeting was attended by steering committee members, project core team, and representative of fishery cantonment of target provinces. It aimed to review the progress of the project and to seek endorsement of the committees on Export Manual.

Tuesday, May 10, 2016 12:00:00

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ IKTT នៅខេត្តសៀមរាប និង សហគមន៍ទទួលផលពីគម្រោងសូត្រប្រណិតក្រោមកម្មវិធី EIF CEDEP I នៅខេត្តបន្ទាយមានជ័យ

ខេត្តសៀមរាប និងបន្ទាយមានជ័យ៖ ខែមេសា ២៥ - ២៨ ឆ្នាំ ២០១៦ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ១ ក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មជំហាន ២ ផ្តល់មូលនិធិសម្រាប់អនុវត្តន៍សមាសភាគសូត្រប្រណិត បានរៀបចំដំណើរទស្សនៈកិច្ចសិក្សាមួយ មួយរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ខែមេសា ឆ្នាំ ២០១៦ ទៅកាន់វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ (IKTT) និងសហគមន៍អ្នកទទួលផលពីគម្រោងសូត្រប្រណិត (EIF CEDEP I, High Value Silk) ដឹកនាំដោយ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ តំបន់គោលដៅនោះស្ថិតនៅក្នុងមជ្ឈមណ្ឌលសូត្រ IKTT ខេត្តសៀមរាប និងក្រុមហ៊ុនស័ររីឌុយមេគង្គ ខូ អិល ធីឌី - មជ្ឈមណ្ឌលសូត្រមេគង្គ និង សហគមន៍សូត្រឃុំពោចារ ស្រុកភ្នំស្រុក (បន្ទាយមានជ័យ) ។

Wednesday, April 27, 2016 12:00:00

សមាសភាគដំឡូងមីនៃកម្មវិធីពីពិធកម្ម និងពង្រីកការនាំចេញជំហាន ២ របស់កម្មវិធីពង្រឹងក្របខណ្ឌសមាហ រណកម្ម បានចុះទៅពិនិត្យសកម្មភាពអនុវត្តន៍របស់សមាគមដំឡូងមីនៅស្រុកសំពៅលូន ខេត្តបាត់ដំបង

នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៦ អង្គភាពអនុវត្តកម្មវិធីថ្នាក់ជាតិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហ រណកម្ម (EIF Cambodia NIU) ក្រោមអនុវត្តន៍ដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម (DICO/MoC) បានចុះជួបជាមួយក្រុមអ្នកនាំចេញ និងអ្នកកែច្នៃដំឡូងមី នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។

Wednesday, April 27, 2016 12:00:00

DICO រៀបចំសិក្ខាសាលាផ្សព្វផ្សាយ TDSP នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

កាលពីព្រឹកថ្ងៃទី ០៤ ខែមសា ឆ្នាំ២០១៦ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជីញចូលរួមជាអធិបតីភាពនៅក្នុងពិធីបើក សិក្ខាសាលា “ផ្សព្វផ្សាយអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម និងកម្មវិធីគាំទ្រការ អភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជា” នៅសាលសន្និសីទនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីនិស្សិតដែលកំពុងសិក្សាមុខជំនាញសេដ្ឋកិច្ច, គ្រប់គ្រងធុរកិច្ច និងរដ្ឋបាលប្រមាណជាង ១០០នាក់។

Monday, April 4, 2016 12:00:00

តំណាងដៃគូម្ចាស់ជំនួយចំនួន ១៨ រូប អញ្ជើញចូលរួមកិច្ចពិភាក្សាកៀងគរមូលនីធិសម្រាប់ អនុវត្តន៍ផែនការ រយៈពេលមធ្យមរបស់ក្រសួងពាណិជ្ជកម្ម ២០១៦-២០២០

ដៃគូម្ចាស់ជំនួយថ្មី និងដៃគូកំពុងគាំទ្រយ៉ាងតិចចំនួន ១៨រូប បានសម្តែងការគាំទ្រផែនការរយៈពេលមធ្យមរបស់ក្រសួងពាណិជ្ជកម្ម ២០១៦-២០២០ នៅក្នុងឱកាសកិច្ចពិភាក្សាតុមូលស្វែងរកមូលនីធិ ប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៦ នៅបន្ទប់ប្រជុំបាយ័នក្រសួងពាណិជ្ជកម្ម។

Thursday, March 31, 2016 08:00:00

EIF CEDEP – Phase I, High Value Silk component in partnership with the International Trade Centre (ITC) and the Cambodia Women Entrepreneurs Association (CWEA) organized “showcase Cambodia’s silk sector and its role in poverty reduction and women’s economic empowerment”

(Phnom Penh) – EIF CEDEP – Phase I, High Value Silk project in collaboration with the International Trade Centre (ITC) and the Cambodia Women Entrepreneurs Association (CWEA) organized “showcase Cambodia’s silk sector and its role in poverty reduction and women’s economic empowerment”, presided over by H.E. Mrs. TEKRETH Kamrang, Secretary of State, and H.E. Mao Thora, Secretary of State, Ministry of Commerce and H.E. H.E. George Edgar, Ambassador, Delegation of the European Union to Cambodia, at the Raffles Hotel in Phnom Penh, Cambodia. Mr. Xuejun Jiang, Chief, Office for Asia and the Pacific, International Trade Centre (ITC) Oknha Keo Mom, President, Cambodia Women Entrepreneurs Association (CWEA) were invited to share their point of view on silk sector, with participation from approximately one hundred from silk companies and line ministries.

Friday, March 18, 2016 14:00:00

71 Officials Attend Regional Workshop on Trade SWAP and EIF’s CEDEP 1 in Siem Reap

Siem Reap, 26 February 2016: Seventy-One provincial officials of the Cambodian Chamber of Commerce, the provincial departments of commerce and other provincial departments from the north-east provinces of Thbong Khmum, Prey Veng, Kampong Thom, Svay Rieng, Kandal and Mondulkiri attended the Regional Workshop on Trade SWAp and the Enhanced Integrated Framework’s CEDEP 1, which was held today at Angkor Paradise Hotel, Siem Reap town, Siem Reap province.

Friday, February 26, 2016 09:00:00

ក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍពាណិជ្ជកម្ម

ភ្នំពេញ - នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅបន្ទប់ប្រជុំបាយ័ន ក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអនុវត្តន៍ គម្រោងលើកទី ៤២ (IC) ដើម្បី ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគាំទ្រ ការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណ កម្ម ( EIF) ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៤០ នាក់ មកពីក្រសួងពាណិជ្ជកម្ម តំណាងភ្នាក់ងារអនុវត្តគម្រោងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ទីប្រឹក្សាជាតិ និងអន្តរជាតិ ។

Thursday, February 11, 2016 12:00:00

និស្សិតសាកលវិទ្យាល័យកូរ៉េ ធ្វើទស្សនកិច្ចសិក្សានៅក្រសួងពាណិជ្ជកម្ម

លោកជំទាវ តឹករ៉េត កំរង បានទទួលជួបនិសិ្សតឧត្តមសិក្សាចំនួន ៩ នាក់ មកពីមហាវិទ្យាល័យសិក្សាអន្តរជាតិ (GSIS) នៃសាកលវិទ្យាល័យកូរ៉េ ដឹកនាំដោយ លោកស្រីសាស្រ្តាចារ្យ ខាង ខ្យូវ៉ុន ដើម្បីពិភាក្សាពីប្រធានបទ "ជំនួយសម្រាប់ពាណិជ្ជកម្ម និងតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអុវត្តជំនួយសម្រាប់ពាណិជ្ជកម្ម" ។

Tuesday, February 2, 2016 09:00:00

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាមន្រ្តីបង្គោលនៃកម្មវិធី EIF ក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រុមការងារក្រសួងពាណិជ្ជកម្ម និងគម្រោងសូត្រប្រណិតនៃកម្មវិធីពីពិធកម្ម និងពង្រីកការនាំចេញ ជំហាន ១ ធ្វើទស្សនកិច្ចសិក្សានៅសហគមទទួលផលពីគម្រោង សូត្រប្រណិត នៅស្រុកពារាំង ខេត្តព្រៃវែង

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រុមការងារក្រសួងពាណិជ្ជកម្ម និងគម្រោងសូត្រប្រណិតនៃកម្មវិធីពីពិធកម្ម និងពង្រីកការនាំចេញ ជំហាន ១ (CEDEP I-High Value Silk Component) ធ្វើទស្សនកិច្ចសិក្សានៅសហគមទទួលផលពីគម្រោងសូត្រប្រណិត នៅស្រុកពារាំង ខេត្តព្រៃវែង ។ នៅពេលអញ្ជើញត្រឡប់មកភ្នំពេញវិញ លោកជំទាវក៏បានទស្សនាហាងផលិតផលសូត្រ និងសំណេះសំណាលជាមួយក្រុមហ៊ុនសូត្រទទួលផលពីគម្រោងនៅភ្នំពេញ ក្នុងគោលបំណងសិក្សាស្វែងយល់ពីឱកាសអាជីវកម្ម និងចក្ខុវិស័យសម្រាប់អាជីវកម្មសូត្រនាពេលអនាគត ។

Tuesday, January 26, 2016 09:00:00

សិក្ខាសាលាស្តីពីការធ្វើសុពលភាពសៀវភៅព្រៀងមគ្គុទេសក៍សម្រួលការនាំចេញ

ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ នៅសណ្ឋាគារភ្នំពេញ - គម្រោងផលិតផលជលផល សមុទ្រនៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញ ជំហាន ២ (CEDEP II- Marine Fishery Component) សហការជាមួយកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) និងរដ្ឋបាលជលផល (FiA) រៀបចំសិក្ខាសាលាស្តីពី ការធ្វើសុពលភាពសៀវភៅមគ្គុទេសក៍សម្រួលការនាំចេញ ក្រោមសហប្រធានដឹកនាំកិច្ចប្រជុំដោយ លោក ឈៀង ពេជ្រ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម និងលោក អ៊ឹង ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល ។

Thursday, January 21, 2016 12:00:00

លោកជំទាវ តឹករ៉េត កំរង ដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំអនុវត្តគម្រោងសាលាសិល្បៈ ធ្វើម្ហូបកម្ពុជា ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ជំហាន ២

ថ្ងៃអង្គារទី ១២ ខែមករា ឆ្នាំ ២០១៦ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការដឹកអនុវត្តគម្រោងសាលាសិល្បៈធ្វើម្ហូបកម្ពុជា (ACAC) ក្រោមកម្មវិធីពិពិធកម្ម និងពង្រីការនាំចេញកម្ពុជា ជំហាន ២ (CEDEP II) និងមានការអញ្ជើញចូលរួមដោយ តំណាងមកពី Shift360 ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែដ (SIDA) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងសមាជិកក្រុមស្នូលនៃកម្មវិធី EIF CEDEP II-ACAC ។

Tuesday, January 12, 2016 09:00:00

ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្លាស់ប្តូបទពិសោធន៍លើកទី ៥ នៃអង្គភាពអនុវត្ត កម្មវិធីជាតិរបស់ ប្រទេសកម្ពុជា ឡាវ និង ម៉ីយ៉ាន់ម៉ា

នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៥ មានរៀបចំសិក្ខាសាលាផ្លាស់ប្តូបទពិសោធន៍លើកទី ៥ នៃអង្គភាពជាតិអនុវត្តគម្រោង (NIU) នៃប្រទេសបី (កម្ពុជា ឡាវ និងម៉ីយ៉ាន់ម៉ា) រៀបចំដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្មកម្មកម្ពុជា ។

Monday, December 7, 2015 12:00:00

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្ភោធដាក់ឲ្យដំណើរការជាផ្លូវការនូវគេហទំព័រនិហិតដ្ឋានជាតិ ព័ត៌មានពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា

នារសៀលថ្ងៃទី ២៣​ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រនិហិតដ្ឋានជាតិ ព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Alassane SOW ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម Christopher George Edga ឯកអគ្គរដ្ឋទូតនៃសហភាពអឺរុបប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីដំណាងគ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាលកម្ពុជា ដំណាងកម្មវិធី គាំទ្រការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា (TDSP) រួមមាន ធនាគារពិភពលោក (WB) សហភាពអឺរុប (EU) អង្គការដានីដា (DANIDA) អង្គការយូនីដូ (UNIDO) អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជននានាក្នុងប្រទេសកម្ពុជា ។

Monday, November 23, 2015 14:00:00

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំអង្គប្រជុំអនុគណៈកម្មការអចិន្រ្តៃយ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និង ការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម (SSC – TD & TRI)

ភ្នំពេញ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី ២៣ នៃអនុគណៈកម្មាការអចិន្រ្តៃយ៍ ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម (SSC-TDTRI) នៅបន្ទប់ប្រជុំអង្គរវត្ត ក្រសួងពាណិជ្ជកម្ម ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៨០ នាក់ ។

Tuesday, November 17, 2015 08:30:00

សមាគមដំឡូងមីសំពៅលូន ជួបជាមួយអជ្ញាធរច្រកទ្វារគីឡូ ១៣ ស្រុកសំពៅលូនដើម្បីពិភាក្សាពី ការសម្របសម្រួល បង្កើនប្រសិទ្ធិភាពការនាំចេញ កសិផលដំឡូងមីកម្ពុជាទៅកាន់ប្រទេសថៃ

ស្រុកសំពៅលូន៖ វេលាម៉ោង ៨ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីតាំងការិយាល័យច្រក គីឡូ ១៣ ស្រុកសំពៅលូន មានកិច្ចប្រជុំពិភាក្សាមួយស្តីពី ការសម្របសម្រួល ដើម្បីបង្កើនប្រសិទ្ធិភាពការនាំចេញកសិផលដំឡូងមីកម្ពុជាទៅកាន់ប្រទេសថៃ ។

Tuesday, November 17, 2015 08:00:00

អង្គការ UNIDO និងរដ្ឋាបាលជលផល បានរួមគ្នារៀបចំសិក្ខាសាលាស្តីពី ការវាយតម្លៃផលប៉ះពាល់បរិស្ថានលើធនធានជលផលសមុទ្រ

ភ្នំពេញ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ – អង្គការ UNIDO និងរដ្ឋាបាលជលផល បានរួមគ្នារៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានលើធនធានជលផលសមុទ្រ។ សិក្ខាសាលានេះមានការចូលរួមជាអធិបតីភាពពីឧត្តម អេង ជាសាន ដែលជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល។

Friday, November 13, 2015 12:00:00

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ វាយតម្លៃ និងទំនាក់ទំនង សម្រាប់ភាពជាដៃគូរដ្ឋាភិបាល និងវិស័យឯកជន និងទេសចរណ៍

ភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥៖ មានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការត្រួតពិនិត្យតាមដាន និងវាយតម្លៃ និងផ្នែកទំនាក់ទំនង» ដោយផ្តោតសំខាន់លើភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន និងទេសចរណ៍ នៅសណ្ឋាគារ តារាអែរផត ក្រោមអធិបតីភាព ឯកឧត្តម សំ សេរីរតន៍ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ។

Thursday, November 12, 2015 08:00:00

សមាសភាគដំឡូងមី ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញ នៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ជំហាន ២ (EIF - CEDEP II) រៀបចំសិក្ខាសាលាស្តីពីកសិកម្មតាមកិច្ចសន្យា និង ការអនុវត្តផ្នែកនាំចេញដំឡូងមី នៅខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃសុក្រទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (MoC / DICO) បានរៀបចំសិក្ខាសាលាស្តីពី «ការធ្វើកសិកម្មតាមកិច្ចសន្យា និងការអនុវត្តផ្នែកនាំចេញដំឡូងមី» ។

Friday, November 6, 2015 12:00:00

EIF-CEDEP II ធ្វើទស្សនកិច្ចសិក្សាទៅកាន់ទីតាំងអ្នកទទួលផល ក្រោមសមាសភាគផលិតផលជលផលសមុទ្រ

ស្របពេលដែលកំពុងមានការជំរុញកំណើននៃតម្រូវការផលនេសាទ និងផលិតផលជលសមុទ្រ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានរៀបចំទស្សនកិច្ចសិក្សាទៅកាន់ទីតាំងក្រុមហ៊ុនទទួលផលនេសាទ ក្រោមសមាសភាគផលិត ផលជលផលសមុទ្រនៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ជំហានទី ២ (CEDEP II ) នៅថ្ងៃទី ២ និងទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅខេត្តកំពត ។

Monday, November 2, 2015 12:00:00

ក្រសួងពាណិជ្ជកម្ម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សមាសភាគដំឡូងមី ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា (CEDEP II-Cassava Component)

នៅសណ្ឋាគារកាំបូនីយ៉ាណា ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ (DICO) នៃក្រសួងពាណិជ្ជកម្ម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សម្រាប់សមាសភាគដំឡូងមី ក្រោមកម្មវិធីពិពិធកម្ម និងវិធីពង្រីកការនាំចេញ (CEDEP ទី II) ។

Thursday, October 8, 2015 09:00:00

ក្រុមការងារអង្គការ UNDP ធ្វើបទបង្ហាញសេចក្តីព្រៀងសំណើរគម្រោងចំនួន ៥ សម្រាប់ការរៀបចំផែនការរយៈពេលមធ្យម ដើម្បីស្វែងរកជំនួយពាណិជ្ជកម្ម (AfT)

ថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០១៥ នៅបន្ទប់ប្រជុំបក្សីចាំក្រុង ក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ច ប្រជុំស្តីពីសេចក្តីព្រៀងសំណើរគម្រោងចំនួនប្រាំ សម្រាប់ផែនការអនុវត្តរយៈពេលមធ្យម ដើម្បីកៀងគរជំនួយ ពាណិជ្ជកម្ម ដឹកនាំធ្វើបទបង្ហាញដោយលោក ធារី នូយេល ទីប្រឹក្សាអន្តរជាតិរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត គំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងរៀបចំកិច្ចប្រជុំដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DICO) ។

Monday, October 5, 2015 14:00:00

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល បេសកម្មត្រួតពិនិត្យការងារអនុវត្តកម្មវិធី គាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងលទ្ធផល ការងារតំរង់ទិសរបស់សហភាពអ៊ឺរុប (EU-ROM)

ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ នៅក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលបេសកម្ម ត្រួតពិនិត្យការងារអនុវត្តគម្រោង ជាមួយធនាគារពិភពលោក និងលទ្ធផលការងារតំរង់ទិសរបស់ សហភាពអឺរ៉ុប (EU-ROM) ។ បេសកម្មការងារត្រួតពិនិត្យរួមគ្នារវាងធនាគារពិភពលោក និងសហភាពអឺរ៉ុប បានចាប់ផ្តើមអនុវត្តក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅថ្មីៗនេះ ដើម្បីពិនិត្យឡើងវិញការងារអនុវត្តន៍កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងពិនិត្យមើលគោលដៅកម្មវិធីអភិវឌ្ឍន៍នានា (PDO) ។

Friday, October 2, 2015 09:00:00

សមាសភាគសូត្រប្រណិតនៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា (CEDEP) បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពីបច្ចុប្បន្នភាពដំណើរការរៀបចំ យុទ្ធសាស្រ្តវិស័យសូត្រ

សិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី យុទ្ធសាស្រ្តវិស័យសូត្រកម្ពុជានៃសមាសភាគសូត្រប្រណិត ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា (CEDEP) បានដំណើរការរៀបចំរយៈពេលបីថ្ងៃ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ នៅបន្ទប់ប្រជុំបាយ័ន ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យមើលគោលនយោ បាយយុទ្ធសាស្រ្តសូត្រដែលមានស្រាប់ ។ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើកអង្គសិក្ខាសាលា ជាមួយសិក្ខាកាមប្រមាណ ៦៥ នាក់ មកពីវិស័យសូត្រ រួមមាន តំណាងមកពីក្រុមហ៊ុនសូត្រ សមាជិកនៃសមាគមសូត្រដែលទើបបង្កើតថ្មីនៅខេត្តតាកែវ អ្នកទទួលពីសមាសភាគសូត្រប្រណិត និងតំណាងក្រសួងពាកព័ន្ធនានា ។

Wednesday, September 30, 2015 12:00:00

ដៃគូអភិវឌ្ឍន៍ពិនិត្យការអនុវត្តកម្មវិធីគាំទ្រការអភិវឌ្ឍន៍ពាណិជ្ជកម្ម

ភ្នំពេញ៖ ដូចតាមកាលកំណត់ ធនាគារពិភពលោក និងសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានបញ្ជូនក្រុមមន្ត្រីរបស់ខ្លួន មកកាន់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ដើម្បីបំពេញបេសកម្មពិនិត្យមើលការអនុវត្តកម្មវិធីគាំទ្រការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម (TDSP) របស់រាជរដ្ឋាភិបាល ដែលទទួលបានហរិញ្ញប្បទានពីម្ចាស់ជំនួយពហុភាគី សម្រាប់ជំនួយពាក់ព័ន្ធពាណិជ្ជកម្មនៅកម្ពុជា។

Tuesday, September 22, 2015 09:00:00

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជួបសំដែងការគួសម នឹងជំរាបលាក្នុងឱកាសកម្មវិធីលើកទី ៤២ ឆ្នាំ ២០១៥

គណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សម្រាប់កម្មវិធីលើកទី ៤២ (SSEAYP) ទទួលបានការអនុញ្ញាត្តជួបសំដែងការគួរសមជាមួយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួង ពាណិជ្ជកម្ម ដើម្បីសុំអនុសាសន៍ និងការណែនាំដ៏ខ្ពងខ្ពស់របស់លោកជំទាវ មុនពេលចេញដំណើររបស់ប្អូនៗ សម្រាប់កម្មវិធីរយៈពេលបីខែខាងមុខ ។

Tuesday, September 15, 2015 12:00:00

កម្មវិធី «ទំនើបភាវូបនីយកម្មខ្មែរ» របស់ទូរទស្សន៍ជាតិកម្ពុជា រំលេចកម្មវិធីជំនួយពាណិជ្ជកម្ម និងកំណែទម្រង់ស៊ីជំរៅរបស់ក្រសួងពាណិជ្ជកម្ម

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលសន្និសីទអង្គរវត្ត ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឬទ្ធី អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងលោក ឈៀង ពេជ្រ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្ភាសន៍ជាមួយកម្មវិធីប្រចាំសប្តាហ៍ «ទំនើបភាវូបនីយកម្មខ្មែរ» របស់ទូរទស្សន៍ជាតិកម្ពុជា ស្តីពីកំណែទម្រង់ស៊ីជំរៅក្នុងកម្មវិធីស្វ័យប្រវត្តិកម្មបែបទូលាយ ដែលកំពុងត្រូវបានអនុវត្តដោយក្រសួងពាណិជ្ជកម្ម ជំនួយសម្រាប់ពាណិជ្ជកម្ម និងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៤-២០១៨ (CTIS 2014-2018) ។

Thursday, September 10, 2015 09:00:00

លោក ឈៀង ពេជ្រ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង ជានាយកកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម និងកម្មវិធីពង្រឹងក្របខណ្ឌ សមាហរណកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់នាយកដ្ឋាន

នៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០១៥ នៅបន្ទប់ប្រជុំបាយ័ននៃក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំប្រចាំខែរបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយ លោក ឈៀង ពេជ្រ ប្រធាននាយកដ្ឋាន DICO និងជានាយកកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (TDSP& EIF) ដោយមានការចូលរួមពីមន្រ្តីនាយកដ្ឋាន DICO និងទីប្រឹក្សាជាតិ និងអន្តរជាតិ ។

Tuesday, September 8, 2015 12:00:00

កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភ្នាក់ងារអនុវត្តគម្រោង

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០១៥ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ(DICO) នៃក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំប្រចាំខែជាមួយភ្នាក់ងារអនុវត្តគម្រោង (AIs) នៅបន្ទប់ប្រជុំបាយ័នដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្ម (TDSP)។

Friday, September 4, 2015 09:00:00

កិច្ចប្រជុំជាមួយអ្នកនាំចេញអង្ករ ស្តីពីការរៀបចំពាណិជ្ជសញ្ញា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ

នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ សហព័ទ្ធស្រូវអង្ករកម្ពុជា បានរៀបចំកិច្ចប្រជុំស្តីពីការងារអ្នកនាំចេញ និងដំណើរការរៀបចំស្លាកយីហោអង្ករកម្ពុជា ដែលគាំទ្រដោយសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) និងទទួលបានមូលនិធិពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ដែលមានក្រសួងពាណិជ្ជកម្មជាអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ ។ អ្នកចូលរួមប្រមាណជា ៥០នាក់ រួមមានសមាជិក ស.អ.ក ដែលជាអ្នកនាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនស្រូវ តំណាងមកពីក្រសួងពាណិជ្ជិកម្ម ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម តំណាងសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) បុគ្គលិក ស.អ.ក និងក្រុមហ៊ុនជំនាញចំនួនពីរគឺ៖ AD Communication និង TUV Rheinland ។

Thursday, September 3, 2015 12:00:00

មន្រ្តីថ្នាក់ខេត្ត និងរាជធានីចំនួន ៧៧ នាក់ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម កម្មវិធីពិពិធកម្ម និង ពង្រីការនាំចេញ ជំហាន ១ និង ២ ក្រោមកម្មវិធីពង្រឹងសមាហរណកម្ម នៅខេត្តបាត់ដំបង

ក្រុងបាត់ដំបង ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៥៖ មន្រ្តីថ្នាក់ខេត្ត និងរាជធានីចំនួន ៧៧ នាក់ អញ្ជើញមកពីក្រសួងចំនួនប្រាំបីផ្សេងគ្នា សមាជិគបង្គោលនៃកម្មវិធី EIF មន្រ្តីសភាពាណិជ្ជកម្ម និងមន្ទីពាណិជ្ជកម្មខេត្តចំនួនប្រាំពីរនៃខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្តស្តីពី អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) និងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញជំហាន ១ និង ២ (CEDEP I&II) នៃកម្មវិធីពង្រឹងសមាហរណកម្ម ។

Thursday, August 27, 2015 12:00:00

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចរោងចក្រកែច្នៃអង្ករបាត់ដំបង

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនកែច្នៃអង្ករបាត់ដំបង (Battambang Rice Investment/BRICo.,Ltd) ស្ថិតនៅភូមិ ប៉ោយយាង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៥ ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងនាមជាក្រុមហ៊ុនទទួលផលពីសមាសភាគអង្ករ ក្រោមកម្មវិធី CEDEP I ។

Wednesday, August 26, 2015 12:00:00

អង្គភាពជាតិអនុវត្តនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម រៀបចំកិច្ចប្រជុំតាមដានសកម្មភាពរបស់សមាគមនដំឡូងមីស្រុកសំពៅលូន ខេត្តបាត់ដំបង

អង្គភាពជាតិអនុវត្តគម្រោង (NIU) នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម(DICO/MoC) បានរៀបចំកិច្ចប្រជុំតាមដានសកម្មភាពជាមួយអ្នកនាំចេញ និងអ្នកកែច្នៃដំឡូងមី នៅស្រុក សំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៥ ។

Wednesday, August 26, 2015 12:00:00

អ្នកដម្បាញសូត្រខ្មែរមានទីផ្សារថ្មីៗនៅក្រៅប្រទេស និងកំណើនប្រាក់ចំណូល

សិប្បករដម្បាញសូត្រទទួលផលពីគម្រោងសូត្រប្រណិត ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ១ (CEDEP I-High Value Silk ) បានទទួលផលចំណេញចន្លោះពី ២០% និង ៣០% ផ្តើមចេញពីការអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទីផ្សារ ។
យោងតាមរបាយការណ៍របស់ក្រុមការងារវាយតម្លៃឯករាជ្យរបស់ (CEDEP I) ដែលបានធ្វើការសិក្សាក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ជាកម្មវិធីពហុម្ចាស់ជំនួយ ជួយដល់ការធ្វើសមាហរណកម្មរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក បានឲ្យដឹងថា៖ ក្រៅពីកំណើនប្រាក់ចំណេញ ការអភិវឌ្ឍន៍ចំណេះដឹងផ្នែកទីផ្សារ តាមរយៈការពង្រឹងគុណភាពសូត្រ គឺជាកាលានុវត្ថ ភាពថ្មីសម្រាប់សិប្បករដម្បាញ ។

Wednesday, August 26, 2015 12:00:00

ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងទីប្រឹក្សាជាតិ ទស្សនកិច្ចវិទ្យាស្ថាន វាយនភណ្ឌប្រពៃណីខ្មែរ

សៀមរាប៖ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៥ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានរៀបចំដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ នៅវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ស្ថិតនៅភូមិ ជុំសោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។

Tuesday, August 25, 2015 12:00:00

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការអនុវត្តសមាសភាគសាលាសិល្បៈធ្វើម្ហូប ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ជំហាន ២

ថ្ងៃពុធទី ១៩ ខែសីហា ឆ្នាំ២០១៥ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មាការអនុវត្តសមាសភាគសាលាសិល្បៈធ្វើម្ហូបកម្ពុជា ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ជំហាន ២ - (CEDEP II-ACAC) ដែលមានតំណាងអញ្ជើញចូលរួមមកពី Shift360 ក្រសួងទេសចរណ៍ Thalia (វិស័យឯកជន) សមាជិកក្រុមស្នូលមកពីក្រសួងកិច្ចការនារី និង ក្រសួងពាណិជ្ជកម្ម ។

Wednesday, August 19, 2015 12:00:00

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ២០១៥

ថ្ងៃទី ១៣ -១៤ ខែសីហា ឆ្នាំ២០១៥ នៅសណ្ឋាគារអូរឈើទាល ក្រុងព្រះសីហនុ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DICO) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៥ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលរបស់អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ។

Thursday, August 13, 2015 12:00:00

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី ២២ នៃគណៈកម្មាធិការស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម

ថ្ងៃទី ១០ ខែសីហាឆ្នាំ ២០១៥ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ។

Monday, August 10, 2015 12:00:00

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំលើកទី ៤០ នៃគណៈកម្មាធិការអនុវត្តគម្រោង

នៅថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០១៥ នៅបន្ទប់ប្រជុំ បាយ័ន ក្រសួងពាណិជ្ជកម្ម លោកជំទាវ បណ្ឌិត តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី ៤០ នៃគណៈកម្មាធិការអនុវត្តគម្រោង (IC) ក្រោមកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងក្របខណ្ឌសមាហរណកម្ម (EIF) ដោយមានតំណាងអញ្ជើញចូលរួមមកពីធនាគារពិភពលោកប្រចាំកម្ពុជា និងសមាជិកទីភ្នាក់ងារអនុវត្តគម្រោងទាំងអស់ ។

Monday, August 3, 2015 12:00:00

គម្រោងសូត្រប្រណិតនៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញ រៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើកទី១ស្តីពី ការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តក្នុងវិស័យសូត្រ

នៅថ្ងៃទី ២០-២២ ខែកក្កដា ឆ្នាំ ២០១៥ នៅបន្ទប់ប្រជុំបាយ័ននៃក្រសួងពាណិជ្ជកម្ម គម្រោងសូត្រប្រណិតក្រោមកម្មវិធី ពិពិធកម្ម និងពង្រីកការនាំចេញ (CEDEP) ជំហាន ១ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេល ៣ ថ្ងៃ ជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យសូត្រ ដើម្បីធ្វើចប្ចុប្បន្នកម្មយុទ្ធសាស្រ្ត និងពិនិត្យឡើងវិញនូវគោលនយោបាយយុទ្ធសាស្រ្តក្នុងវិស័យសូត្រដែលមានស្រាប់ ។ សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានភ្ញៀវអញ្ជើចូលជាង ៥០ នាក់ មកពីវិស័យសូត្រ តំណាងមកពីក្រុមហ៊ុនសូត្រ អ្នកទទួលផលក្នុងគម្រោងសូត្រប្រណិតនៃកម្មវិធី CEDEP ជំហាន ១ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ។

Monday, July 20, 2015 12:00:00

Shift360 ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយ ភ្នាក់ងារជាតិ និងមុខរបរ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់យុវជន លើជំនាញបដិសណ្ឋារកិច្ចនៅកម្ពុជា

នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០១៥ Shift36 បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយភ្នាក់ងារជាតិ និងមុខរបរ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល និងជំនាញអនុវត្តក្នុងវិស័យបដិសណ្ឋារកិច្ចសម្រាប់យុវជនកម្ពុជា ។ ក្នុងពិធីចុះហត្ថលេខានោះដែរ លោក ឈៀង ពេជ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើជាសាក្សី ដំណាងឲ្យក្រសួងពាណិជ្ជកម្ម ។

Wednesday, July 15, 2015 09:00:00

លោកជំទាវ តឹករ៉េត​ កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំវិវេចនាសកលលើកទី ៥ សម្រាប់ជំនួយពាណិជ្ជកម្ម៖ «ការកាត់បន្ថយចំណាយពាណិជ្ជកម្មសម្រាប់និរន្តរភាពកំណើនសេដ្ឋកិច្ច » នៅទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ប្រទេស ស្វីស

ក្រុង​ហ្សឺណែវ​៖ ចាប់ពី​ថ្ងៃទី ២៩ ខែមិថុនា ​ដល់ ​ថ្ងៃទី ០២ ខែ​កក្កដា​ ឆ្នាំ ២០១៥ លោកជំទាវ តឹករ៉េត កំរង រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ពាណិជ្ជកម្ម ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ អញ្ជើញ​ចូលរួមកិច្ចប្រជុំ វិវេចនា​សកល​លើកទី ៥ សម្រាប់​ជំនួយ​​ពាណិជ្ជកម្ម៖ «​ការ​កាត់​បន្ថយ​​ចំណាយ​ពាណិជ្ជកម្ម​សម្រាប់និរន្តរភាពកំណើនសេដ្ឋកិច្ច​» នៅស្នាក់ការ​ក​ណ្តា​លរបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO​) ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ ។ គណៈ​ប្រតិភូ​អមដំណើរបស់​ក្រសួង​ពាណិជ្ជកម្ម ​រួមមាន ​ ឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ​ឈៀ​ង ​ពេជ្រ ​ប្រធាននាយកដ្ឋាន DICO និង ជានាយកគម្រោង TDSP / EIF នៃ​ក្រសួង​ពាណិជ្ជកម្ម ​និង លោក ស្វេន កុលបុត្រ ទីប្រឹក្សា​អន្តរជាតិ សម្រាប់​ជំនួយ​ពាណិជ្ជកម្ម និង ការ​អភិវឌ្ឍ​ផ្នែកសមត្ថភាព​នៃក្រសួង​ពាណិជ្ជកម្ម​ ។

Monday, June 29, 2015 12:00:00

ភ្នាក់ងារអនុវត្តគម្រោងមួយចំនួន (MIEs) បាន​ចែករំលែក ​វឌ្ឍនភាពនៃការអនុវត្តកម្មវិធី ពិពិធកម្ម និង​ពង្រីកការនាំចេញ​របស់កម្ពុជា ​និងបានធ្វើសញ្ញាណកម្មគាំទ្រលើវិស័យអាទិភាព នាពេលអនាគត

ថ្ងៃអង្គារ ​ទី២៣​ ខែមិថុនា ​ឆ្នាំ២០១៥ នៅក្រសួង​ពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ​​ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​​ ២ របស់ភ្នាក់ងារអនុវត្តគម្រោងក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ​ (EIF-MIEs)​ ដើម្បីពិនិត្យមើលបច្ចុប្បន្នភាពវឌ្ឍនភាពនៃការអនុវត្តន៍​គម្រោង និងចែករំលែកបទពិសោធន៍ ការអនុវត្តន៍គម្រោងប្រកបដោយប្រសិទ្ធិភាព ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការអនុវត្តន៍គម្រោង និងសកម្មភាពអាទិភាពមួយចំនួន ដែលភ្នាក់អនុវត្តន៍គម្រោងទាំងអស់ត្រូវបន្តអនុវត្តថែមទៀតនៅប្រទេសកម្ពុជា ។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីតំណាងមកពី​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ITC) អង្គការ UNIDO និង Shift360 សមាជិក​ក្រុមស្នូលមកពីក្រសួងពាក់ព័ន្ធក្រោមកម្មវិធី EIF ​។

Tuesday, June 23, 2015 12:00:00

អ្នកនាំចេញ និង អ្នកកែច្នៃដំឡូងមី អញ្ជើញមកពីសមាគមដំឡូងមីកម្ពុជា បានចូលរួមសន្និសីទដំឡូងមីពិភពលោកឆ្នាំ ២០១៥ ប៉ាទីយ៉ា ប្រទេសថៃ

ប៉ាទីយ៉ា៖​​ ក្រុម​ហ៊ុន​នាំ​ចេញ ​និង ​អ្នកកែច្នៃដំឡូងមី អញ្ជើញមកពី​សមាគម​ដំឡូងមី​កម្ពុជា ​បាន​ចូលរួម​សន្និសីទ​ពិភពលោក​សម្រាប់ដំឡូងមី ​ឆ្នាំ ២០១៥ នៅប៉ាទីយ៉ា ​ប្រទេស​ថៃ ​រយៈពេល ៥​ ថ្ងៃ (ថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ​ខែ​មិថុនា​) ឆ្នាំ២០១៥ ។ ក្រុម​ការងារអង្គការ UNDP ដែលជា​ភ្នាក់ងារ​អនុវត្តសមាសភាគ​ដំឡូងមី ក្រោមកម្មវិធី​ពិពិធ​កម្ម ​និង ​ពង្រីក​ការ​នាំ​ចេញ​កម្ពុជា (CEDEP​) ជំហ៊ាន​ទី II បាន​ដឹកនាំ​គណៈប្រតិភូ​ដំឡូងមីកម្ពុជា​ ទៅចូលរួម​ស​ន្និ​សី​ទដំឡូងមីពិភពលោកលើកទី ៥ ​អញ្ជើញចូលរួមដោយ ប្រធាន ​និង ​អនុប្រធាន​សមាគម​ន៍ដំឡូងមី អញ្ជើញមកពីស្រុក សំពៅលូន និង​ ស្រុកតំបែ ​ប្រធានក្រុមហ៊ុនឡុង និង សុក្ខានាំចេញ- នាំចូល ​និង ​សមាជិក​ក្រុម​ស្នូល​របស់ CEDEP II ចំនួនពីររូបមកពីក្រសួងពាណិជ្ជកម្ម និង ក្រសួងអភិវឌ្ឍន៍ជនបទ ​។

Monday, June 22, 2015 12:00:00

កិច្ចប្រជុំផ្លាស់ប្តូរទស្សនៈកិច្ចសិក្សាជាមួយនាយកដ្ឋាន កសិរុក្ខកម្ម និងត្រួតពិនិត្យគុណភាពផលិតផលជលផល ប្រទេសវៀតណាម

សៃហ្គន៖ ថ្ងៃច័ន្ទ ទី ១៥ មិថុនា ឆ្នាំ ២០១៥ គណៈប្រតិភូ ដឹកនាំដោយនាយកដ្ឋានបច្ចេកវិទ្យា កែច្នៃ និង ត្រួតពិនិត្យគុណភាព (DFPTQ) រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយ នាយកដ្ឋានកសិរុក្ខកម្ម និងត្រួតពិនិត្យគុណភាពផលនេសាទ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រទេសវៀតណាម ។

Monday, June 15, 2015 12:00:00

ក្រសួងពាណិជ្ជកម្ម ណែនាំឲ្យវិស័យឯកជន ធ្វើធូរកិច្ចជាមួយអង្គការសហប្រជាជាតិ

ថ្ងៃព្រហស្បតិ៍ ទី ០៤ ខែមិថុនា ឆ្នាំ ២០១៥ នៅបន្ទប់ប្រជុំបាយ័ននៃក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃ ស្តីពី "ឱកាសធ្វើធូរកិច្ចជាមួយអង្គការសហប្រជាជាតិ" ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង មានតំណាងក្រុមហ៊ុន ប្រមាណជាង ៦០នាក់ មកពីវិស័យឯកជនអញ្ជើញចូលរួម ។

Thursday, June 4, 2015 12:00:00

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ធ្វើជាប្រធានកិច្ចប្រជុំលើកទី ២១ នៃអនុគណៈកម្មការអភិវឌ្ឍពាណិជ្ជកម្ម និង ការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម

ថ្ងៃអង្គារ ទី ០៣ ខែមិថុនា ឆ្នាំ ២០១៥ នៅសាលប្រជុំអង្គរវត្ត ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើជាប្រធានកិច្ចប្រជុំលើកទី ២១ នៃ SSC-TD-TRI ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃអ ភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និង កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដោយមានអ្នកចូលរួមប្រមាណ ៨០ នាក់ រួមមាន ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារអនុវត្តគម្រោង ក្រសួងពាក់ព័ន្ធ និង មន្ទីរពាក់ព័ន្ធនានា ព្រមទាំង នាយកដ្ឋានមួយចំនួនរបស់ក្រសួងពាណិជ្ជកម្ម ។

Wednesday, June 3, 2015 12:00:00

មន្ត្រីថ្នាក់ខេត្តចំនួន ៧០ នាក់ ទទួលបានព័ត៌មាន និង ឯកសារស្តីពី គោលដៅ គោលនយោបាយ និងលទ្ធផលសម្រេចបាន លើការអនុវត្ត យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា

ក្រុងបានលុង ខេត្តរតនគិរី៖ ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែឧសភា ឆ្នាំ ២០១៥ នៅសណ្ឋាគាររតនៈក្រុង នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (DICO/MoC) បានរៀបចំអង្គ សិក្ខាសាលាថ្នាត់
 ខេត្ត រយៈពេលមួយថ្ងៃ ស្តីពី " អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) លទ្ធផលសម្រេច បានក្រោមគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ១និង២ នៃកម្មវិធីពង្រឹងក្របខណ្ឌសមា ហរណកម្ម (EIF CEDEP I&II) ការត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលសម្រេចបាន និងផលប៉ះពាល់រយៈ ពេលមធ្យម និងរយៈពេលវែង" ។

Thursday, May 28, 2015 12:00:00

មន្រ្តីក្រសួងពាណិជ្ជកម្មចូលរួមវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ របស់អង្គការពាណិជ្ជកម្ម ពិភពលោកលើមុខវិជ្ជាទូទៅពាក់ព័ន្ធពាណិជ្ជកម្ម សម្របសម្រួលដោយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅក្រសួងពាណិជ្ជកម្ម វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវ ជ្រាវពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញរបស់ អង្គការពាណិជ្ជកម្មពិភពលោក សម្រាប់មន្រ្តីក្រសួងពាណិជ្ជកម្ម ។

Thursday, May 21, 2015 12:00:00

កិច្ចប្រជុំរៀបចំចាប់ផ្តើមការអនុវត្តន៍គម្រោង សាលារាជបណ្ឌិតសភាសិល្បៈធ្វើម្ហូប ក្រោមកម្មវិធី ពិពិធកម្ម និងពង្រីកការនាំចេញជំហាន II (CEDEP II ACAC)

នៅថ្ងៃពុធទី ២០ ខែឧសភា ឆ្នាំ២០១៥ នៅក្រសួងពាណិជ្ជកម្ម នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (DICO / MoC) បានរៀបចំកិច្ចប្រជុំចាប់ផ្តើមការអនុវត្តគម្រោង សាលារាជ បណ្ឌិតសភាសិល្បៈធ្វើម្ហូប ក្រោមកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញជំហាន II (CEDEP II ACAC) ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញ ចូលរួមពីតំណាង SIDA ក្រសួងទេសចរណ៍ សមាគមន៍ភោជនីយដ្ឋានកម្ពុជា Shift360 សមាគមន៍ សណ្ឋាគារកម្ពុជា និង សហព័ន្ធចុងភៅកម្ពុជា ។

Wednesday, May 20, 2015 12:00:00

កិច្ចប្រជុំលើកទី ៣៩ របស់គណៈកម្មការអនុវត្តន៍គម្រោង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ សាលប្រជំបាយ័ន ក្រសួងពាណិជ្ជកម្ម

ព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៥ នៅសាលប្រជុំបាយ័ន ក្រសួងពាណិជ្ជកម្ម មានបើក កិច្ចប្រជុំលើកទី ៣៩ នៃគណៈកម្មការអនុវត្តន៍គម្រោង (IC) របស់កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និង កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ជាមួយទីភ្នាក់ងារអនុវត្តគម្រោងទាំងអស់ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។

Monday, May 18, 2015 12:00:00

ក្រុមកែច្នៃ និង អ្នកនាំចេញដំឡូងមីមកពីខេត្ត ចំនួន ៧ ចែករំលែកបទពិសោធន៍ និង ក្តីបារម្ភរបស់ពួកគាត់ ជាមួយក្រសួងពាណិជ្ជកម្ម នៅភ្នំពេញ

នៅថ្ងៃអង្គារ៍ ទី ០៥ ខែឧសភា ឆ្នាំ ២០១៥ ក្រសួងពាណិជ្ជកម្ម (MoC) បានរៀបចំកិច្ចពិភាក្សា ផ្លូវការរវាង រាជរដ្ឋាភិបាល និង វិស័យឯកជនក្នុងវិស័យដំឡូងមី នៅសាលប្រជំអង្គរវត្ត នៃក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ អ្នកចូលរួមក្នុងវិស័យនេះ រួមមាន តំណាងសមាគមន៍ដំឡូងមី ក្រុមហ៊ុនកែច្នៃ និង នាំចេញដំឡូងមី និង កសិករដាំដំឡូងមី អញ្ជើញមកពីខេត្ត ពោធិសាត់ បន្ទាយមានជ័យ ក្រចេះ បាត់ដំបង កំពង់ធំ ត្បូងឃ្មំ និង ប៉ៃលិន ។

Thursday, May 7, 2015 12:00:00

បេសកកម្មត្រួតពិនិត្យការអនុវត្តន៍គម្រោងនៃកម្មវិធីមូលនិធិពង្រឹងខ័ណ្ឌសមាហរណកម្មជំហ៊ានទី ១ និង CEDEP I & II (ជំហ៊ានទី ២)

បេសកកម្មត្រួតពិនិត្យរួមនៃ កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម និងប្រធានការរិយាល័យ គ្រប់គ្រងមូលនិធិ នៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF-TFM) បានចាប់ផ្តើមការងារត្រួត ពិនិត្យការអនុវត្តន៍គម្រោងក្រោមកម្មវិធី EIF ជំហ៊ានទី ១ និង CEDEP I និង II (ជំហ៊ានទី ២) នៅថ្ងៃ ច័ន្ទ ទី ៤ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំបាយ័នរបស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង មានការអញ្ជើញចូលរួម ដោយ លោក ឈៀង ពេជ្រ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង ជានាយកកម្មវិធី TDSP និង EIF ព្រមទាំងបុគ្គលិកទាំងអស់របស់ DICO បានអញ្ជើញចូលរួមផងដែរ ។

Monday, May 4, 2015 12:00:00

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមរៀបចំ ផែនការរយៈពេលមធ្យមរបស់ប្រទេសកម្ពុជា ឆ្នាំ ២០១៦ - ២០២០

ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៥ នៅសាលសន្និសីទអង្គរវត្តនៃក្រសួងពាណិជ្ជកម្ម មានរៀបចំ កិច្ចប្រជុំត្រៀមរៀបចំ ផែនការរយៈពេលមធ្យមរបស់កម្ពុជាឆ្នាំ ២០១៦- ២០២០ ដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។

Tuesday, March 31, 2015 12:00:00

ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញ

ព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៥ នៅសាលសន្និសីទអង្គរវត្តនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាស់ដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិ កម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ។ ភ្ញៀវអញ្ជើញចូលរួមប្រហែល ១០០ នាក់មកពីនាយកដ្ឋាន ពាក់ព័ន្ធក្នុងក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ ពាណិជ្ជករ និងអ្នកសារព័ត៌មានបានចូលរួម ។

Monday, March 30, 2015 12:00:00

ឯកឧត្តម ផៃឡាំ ឧត្តមខាំ ប្រគល់មេដាយមិត្តភាព និងលិខិតសរសើរជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៥ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានជួបសម្តែងការគួសមជាមួយ ឯកឧត្តម ផៃឡាំ ឧត្តមខាំ អគ្គទីប្រឹក្សា និងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជា ។

Friday, March 27, 2015 12:00:00

វេទិកាសកលនៃកម្មវិធី EIF បានអញ្ជើញ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ចែករំលែកបទពិសោធន៍ និងជំនាញ

ប្រទេស​កម្ពុជា​បាន​ក្លាយ​​​ជា​ប្រទេសគំរូ ​​និង​ជោគជ័យ ចំពោះការអនុវត្ត​កម្មវិធីពង្រឹងក្របខណ្ឌ សមាហរណកម្ម (EIF​) ​ចាប់​តាំង​ពី​ប្រទេសនេះ បានក្លាយជាសមាជិកក្រុមប្រទេស EIF​ នៅ ​ឆ្នាំ ២០០០ ។ EIF គឺ​ជា​កម្មវិធី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ​ដ៏​មានសារៈសំខាន់​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិច​តួច ​ដូចជា​កម្ពុជា ​។ ក្រោមការ​គ្រប់គ្រង​ដោយ​ផ្ទាល់ពី នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ (DICO​) នៃ​ក្រសួង​ពាណិជ្ជកម្ម ប្រទេសកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើត​មូល​និ​ធិ ​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្មនាំ​ចេញ​សម្រាប់​វិស័យ ​ស្រូវ​អង្ករ ​ដំឡូង​មី ​ផលិតផលជលផលសមុទ្រ ​និង សមាសភាគ​សូត្រប្រណិត ​ដោយប្រើប្រាស់ថវិកាសរុបជិត ៩ លានដុល្លារ សហរដ្ឋអាមេរិក ក្នុងរយៈ ពេល ៧ ឆ្នាំចុងក្រោយនេះ ​។

Tuesday, March 17, 2015 12:00:00

លោក Peter Cederblad បានកោតសរសើរចំពោះការអនុវត្ត កម្មវិធីពង្រឹងក្របខណ្ឌ សមាហរណកម្ម នៅកម្ពុជា

ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៥ នៅសាលប្រជុំបាយ័ន ក្រសួងពាណិជ្ជកម្ម លោក Peter Cederblad តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអែដ (SIDA) និងជាអ្នកសម្របសម្រួល ភាពជាដៃគូរបស់លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF-ES) បានកោតសរសើរ ដល់ការអនុវត្តកម្មវិធី EIF នៅប្រទេសកម្ពុជា ក្នុងខណៈដែលលោកកំពុងធ្វើទស្សនៈកិច្ចនៅកម្ពុជា ។

Tuesday, March 10, 2015 12:00:00

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល បានអញ្ជើញជាអធិបតីបើកសន្និសីទថ្នាក់ជាតិស្តីពីយន្តការអភិវឌ្ឍន៍វិស័យឯកជន ក្រោម ចំណងជើងថា៖ “សហថាមពល កំណើន និងសហគមន៍សេដ្ឋកិច្ចអាស៊ាន”។ សន្និសីទនេះ មានការគាំទ្រពីកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) ហើយរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្ម។

Tuesday, March 3, 2015 12:00:00

ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅសាលប្រជុំអង្គរវត្តនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើជាអធិបតីភាពកិច្ចប្រជុំលើកទី ២០ នៃអនុគណៈកម្មការស្តីពីការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម (TDSP-TD-TRI) ដោយមានតំណាងប្រហែល ៨០ នាក់អញ្ជើញមកពី ដៃគូអភិវឌ្ឍន៍ (DPs) ភ្នាក់ងារអនុវត្តគម្រោង (IAs) ក្រសួងពាក់ព័ន្ធនានា នាយកដ្ឋាន និងអង្គភាពមួយចំនួននៅក្រសួង ពាណិជ្ជកម្ម ។

Thursday, February 26, 2015 12:00:00

ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅក្រសួងពាណិជ្ជកម្ម មានបើកកិច្ចប្រជុំលើកទី ៣៨របស់គណកម្ម ការអនុវត្តគម្រោង (IC) កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងក្របខណ្ឌសមាហរណកម្ម (EIF) ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ។

Tuesday, February 17, 2015 12:00:00

ខេត្តកែប៖ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅខេត្តកែប នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ១ ថ្ងៃ ស្តីពីប្រាស្រ័យទាក់ទង ដល់មន្រ្តីចំនួន ៥៩ នាក់ មកពីភ្នាក់ងារអនុវត្តគម្រោងក្រោម កម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)។ វគ្គបណ្តុះបណ្តាលនេះ គាំទ្រថវិកាដោយ TDSP បានផ្តោតជាសំខាន់លើការសរសេរព័ត៌មាន និងបទយកការណ៍ ស្របពេល ដែលសិក្ខាកាមទាំងអស់ ទំនងជាមិនធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្លូវការលើជំនាញ សរសេរសារព័ត៌មាន ។ សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលបន្ថែម លើជំនាញ ជាមូលដ្ឋានក្នុងការរាយការណ៍ព័ត៌មានពីសកម្មភាពគម្រោងអភិវឌ្ឍន៍ ជាពិសេស គម្រោង មួយចំនួន ដែលបានកំពុងអនុវត្តនៅក្រោមកម្មវិធី TDSP និង EIF ។

Friday, February 13, 2015 12:00:00

ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៥ - នៅក្រសួងពាណិជ្ជកម្ម លោក វេលី លឿន មន្រ្តីទទួលបន្ទុក អភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រសួងទេសចរណ៍ ពាណិជ្ជកម្ម និងធុរៈកិច្ចនៃ ប្រទេសវេណាទូ បានជួបសំដែងការគួសម្យ និងពិភាក្សាការងារជាមួយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ លោក វេលី លឿន បានជម្រាបជូន លោកជំទាវ ថា៖ លោកអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងដកស្រង់ពីបទពិសោធន៏ល្អៗ ពីប្រទេសកម្ពុជា លើការអនុវត្តកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)។ លោកបាន បន្ថែមទៀតថា នេះគឺជាដំណើរទស្សនៈកិច្ចលើកដំបូងរបស់លោក មកកាន់ប្រទេសកម្ពុជា ហើយលោកមានសេចក្តីរីករាយណាស់ ដែលអាចរៀនសូត្រ និងដកស្រង់បទពិសោធន៍ លើគ្រប់ផ្នែកទាក់ទងនឹងការអនុវត្តជំនួយសម្រាប់ ពាណិជ្ជកម្ម និងការអនុវត្តកម្មវិធី EIF នៅ កម្ពុជា ។

Wednesday, January 21, 2015 12:00:00

ថ្ងៃទី ២០ មករា ឆ្នាំ ២០១៥ នៅក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាត្តឲ្យ សិស្ស និសិត្ស ចំនួន ១២ នាក់ មកពី មហាវិទ្យាសិក្សាអន្តរជាតិ (GSIS) នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយសាស្ត្រាចារ្យ ម៉ូនសុង កង ព្រឹទ្ធបុរសរងនៃ GSIS ចូលជួបសម្តែងការគួសម្យ និងជម្រាបសួរពីបញ្ហាមួយចំនួន ទាក់ទងនឹងជំនួយសម្រាប់ពាណិជ្ជកម្ម ។

Tuesday, January 20, 2015 12:00:00

សៀមរាប៖ ថ្ងៃទី ១៥ - ១៦ ខែ មករា ឆ្នាំ ២០១៥ នៅសណ្ឋាគារអីុមប្រេសអង្គរ ខេត្ដសៀមរាប នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (DICO /MoC) បានរៀបចំសិក្ខាសាលាណ្តុះបណ្តាល រយៈពេល ២ ថ្ងៃ ស្តីពី "ពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ ការត្រួតពិនិត្យ និងការវាយតំលៃ និងទំនាក់ទំនង  ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត គំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលនៃកម្មវិធី EIF សម្រាប់ប្រទេស កម្ពុជា ។ មានមន្រ្តីបង្គោលក្រោមកម្មវិធី EIF និងមន្រ្តីទំនាក់ទំនង អញ្ជើញមកពីក្រសួង ពាក់ព័ន្ធ ប្រមាណជា ៤០ នាក់ ។ សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ មានគោលបំណងផ្តល់ ដល់សិក្ខាកាមទាំងអស់នូវកាយល់ដឹងបន្ថែមពីកម្មវិធី EIF, ជំនាញ, ចំណេះដឹង និងបទ ពិសោធន៍ ពីជំនួយសម្រាប់ពាណិជ្ជកម្ម (AfT) ជំនួយបច្ចេកទេសទាក់ទងនឹងការធ្វើពាណិជ្ជ កម្ម និង ជាពិសេស កម្មវិធី TDSP និង EIF ។

Thursday, January 15, 2015 12:00:00

នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង ពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំលើកទី ៣៧ នៃគណៈកម្មការអនុវត្តន៍គម្រោង(IC) ក្រោម អធិបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ គោលបំណង ដើម្បីពិនិត្យមើលពីវឌ្ឍនភាព និងសមិទ្ធិផលនៃការអនុវត្តន៍ កម្មវិធីគាំទ្រការអភិវឌ្ឍន៍ពាណិជ្ជកម្ម (TDSP) និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ពាក់ព័ន្ធវឌ្ឍនភាពនៃការអនុវត្តន៍ គម្រោងនីមួយៗ ក្នុងនោះរួមមាន ការពិនិត្យសម្រេចលើសំណើរសំុថវិការបន្ថែមរបស់ស្ថាប័ន អនុវត្តន៍គម្រោងមួយចំនួន និងកិច្ចការមួយចំនួនទៀត ។ នៅក្នុងកិច្ចប្រជុំនេះដែរ ស្ថាប័នអនុវត្តន៍ គម្រោងពីរ ក៏បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃសមាសភាគដំឡូងមី (Cassava) អនុវត្តដោយកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UND) និង ប្រព័ន្ធ ASYCUDA អនុវត្តដោយ អគ្គនាយកដ្ឋានគយ ។ ភ្ញៀវប្រមាណ ៤៥ នាក់បានអញ្ជើញចូលរួម មានក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ និងភ្នាក់ងារ អនុវត្តគម្រោងមួយចំនួនទៀត ។

Tuesday, January 6, 2015 12:00:00

ក្រុងព្រះសីហនុ៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) កម្មវិធីគាំទ្រការអភិវឌ្ឍន៍ពាណិជ្ជកម្ម (TDSP) កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ៖ ផលប៉ះពាល់រយៈពេលវែង និងមធ្យមចំពោះការអភិវឌ្ឍន៍ថ្នាក់ខេត្ត» ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង លោកជំទាវ ប្រាក់ ច័ន្ទសុខា អភិបាលរង ខេត្តព្រះសីហនុ ដែលបានប្រារព្វធ្វើឡើង នៅថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ ២០១៤ នៅសណ្ឋាគារឯករាជ្យ មានអ្នកចូលរួមប្រមាណ ៩០ នាក់ មកពីក្រសួងចំនួន ៨ ផ្សេងគ្នា សមាជិកបង្គោលរបស់កម្មវិធី EIF សភាពាណិជ្ជកម្មខេត្ត និង មន្ទីរពាណិជ្ជកម្មខេត្ត។ គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពី សកម្មភាពសំខាន់ៗ ក្នុងការអនុវត្តន៍គម្រោង និងវឌ្ឍនភាពនានានៅក្រោម EIF និងកម្មវិធី TDSP ដែលបច្ចុប្បន្ន កំពុងត្រូវបានអនុវត្តដោយក្រសួងពាណិជ្ជកម្ម។

Thursday, December 18, 2014 12:00:00

អង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIC) សាធារណៈរដ្ឋប្រជាមានិតឡាវ បានរៀបចំកម្មវិធីផ្លាស់ប្តូរទស្សនៈ កិច្ចលើក ទី៤ រវាងអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ ឡាវ និងកម្ពុជា ពាក់ព័ន្ធជំនួយសម្រាប់ពាណិជ្ជកម្ម នៅថ្ងៃទី ៤ - ៥ ខែធ្នូ ឆ្នាំ ២០១៤ នៅខេត្តហ្លួងព្រះបាង ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងការ សិក្សាស្តីពីការការគ្រប់គ្រង, ការអនុវត្តកម្មវិធីជំនួយសម្រាប់ពាណិជ្ជកម្ម ជាពិសេស ក្នុងវិស័យគៀងគរ ធនធាន ជំនួយសម្រាប់ពង្រឹងក្របខណ្ឌអភិបាលកិច្ចពាណិជ្ជកម្ម និងគ្រប់គ្រងលទ្ធផលជំនួយបច្ចេកទេសទាក់ទងនឹង ពាណិជ្ជកម្ម ។

Friday, December 5, 2014 12:00:00

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីការអភិវឌ្ឍ ពាណិជ្ជកម្ម និងការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្មលើកទី១៩ និងកិច្ចប្រជុំបូក សរុបលទ្ធផល ការងារបេសកកម្ម ត្រួតពិនិត្យការអនុវត្តកម្មវិធី TDSP របស់ធនាគារ ពិភពលោក។

Thursday, November 27, 2014 12:00:00

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអនុវត្តន៍ គម្រោង(IC)។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើង​ក្នុងគោលបំណងធ្វើបច្ចុប្បន្នកម្ម​​សមិទ្ធិផល​នៃ​កម្ម​វិធី​គាំទ្រការអភិវឌ្ឍន៍ពាណិជ្ជកម្ម (TDSP) និងកម្មវិធីពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម (EIF) ក្នុង​​នោះមាន​ វឌ្ឍនភាពនៃការអនុវត្តន៍គម្រោង ការចំណាយហិរញ្ញវត្ថុ ការធ្វើលទ្ធកម្ម និង​កិច្ច​ការ​មួយ​ចំនួនទៀត។

Wednesday, October 22, 2014 12:00:00

រាជធានីភ្នំពេញ-ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤៖ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ ដល់មន្ត្រីរាជរដ្ឋាភិបាល នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារ តារាអ៊ែរផត។

Tuesday, September 16, 2014 12:00:00

ក្រសួងពាណិជ្ជកម្ម៖នៅរសៀលថ្ងៃទី០៥ ខែកញ្ញានេះ ក្រសួងពាណិជ្ជកម្ម មានពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញរវាង ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន គ្រីមស៊ុន ឡូជីក (CrimsonLogic Pte., Ltd.) ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង  រដ្ឋលេខាធិការ  ក្រសួងពាណិជ្ជកម្ម ។ ក្រុមហ៊ុនគ្រីមស៊ុន ឡូជីក(CrimsonLogic Pte., Ltd.) នឹងធ្វើការ តំឡើងប្រព័ន្ធនេះក្នុងរយៈពេល៦ខែដោយត្រូវបញ្ចប់ នៅខែមីនា ឆ្នាំ២០១៥។

Friday, September 5, 2014 12:00:00

ខេត្តព្រះសីហនុ៖ ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៤ គម្រោងសមាសភាពជលផលសមុទ្រនៃ កម្មវិធីពិពិធកម្មនិងពង្រីកការនាំចេញជំហាន ទី២ (CEDEP II) ត្រូវបានសម្ភោធដាក់ឱ្យអនុវត្តជា ផ្លូវការនៅថ្ងៃនេះ នៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ នេះជាគម្រោងដាក់ ឲ្យដំណើរការ ជាលើកដំបូង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុករដ្ឋបាលជលផល និង លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាមន្រ្តីបង្គោលរបស់ កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) នៃក្រសួងពាណិជ្ជកម្ម។

Friday, September 5, 2014 12:00:00

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពី កម្មវិធីគោល ថ្នាក់ជាតិ លើបញ្ហា ភស្តុភារពាណិជ្ជកម្ម ដែលមានគោលបំណង គូសបញ្ជាក់អំពី ភាពចាំបាច់ ក្នុងការកែទម្រង់ លើបញ្ហាភស្តុភារពាណិជ្ជកម្ម ដើម្បីបង្កើន ភាពប្រកួតប្រជែង របស់កម្ពុជា នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។ សិក្ខាសាលានេះ គឺជាការផ្តល់នូវ កាលានុវត្តភាពមួយ ដល់រដ្ឋាភិបាល និងផ្នែកឯកជន នូវធាតុចូល (Input) ទៅក្នុងកម្មវិធីគោល ដែលរៀបរៀងឡើង ដើម្បីធ្វើឲ្យប្រសើរឡើង ដល់ប្រតិបត្តិការ ភស្តុភារ របស់កម្ពុជា។

Tuesday, September 2, 2014 12:00:00

០១/០៩/២០១៤៖ រាជធានីភ្នំពេញ--ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាល ភាសាអង់គ្លេស និងកុំព្យូទ័រសម្រាប់មន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែកញ្ញា នៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួង ពាណិជ្ជកម្ម។

Monday, September 1, 2014 12:00:00

រាជធានីភ្នំពេញ: កិច្ចប្រជុំលើកទី១៨ របស់អនុគណៈកម្មាធិការស្តីពីការអភិវឌ្ឍពាណិជ្ជកម្មនិងការ វិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម (SSC-TD-TRI) បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំអង្គរវត្តក្នុងក្រសួងពាណិជ្ជកម្ម ដោយមានតំណាងប្រមាណ ៨០ នាក់បានចូលរួម ក្នុងនោះមានតំណាងដៃគូអភិវឌ្ឍន៍ តំណាងភ្នាក់ងារអនុវត្តគម្រោង ក្រសួងពាក់ព័ន្ធ និងនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទក្រសួងពាណិជ្ជកម្ម។

Thursday, August 21, 2014 12:00:00

នៅថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០១៤៖ នៅក្រសួងពាណិជ្ជកម្ម (MoC) នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ (DICO) បានបើកកិច្ចប្រជុំគណៈកម្មាធិការអនុវត្តន៍គម្រោងលើកទី៣៤ (IC) ដឹកនាំអង្គប្រជុំដោយ លោកជំទាវ តឹករ៉េត កំរង និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមប្រមាណ ៣០ នាក់ ជាសមាជិក IC មកពីក្រសួង ពាណិជ្ជកម្ម ក្រសួងទេសចរណ៍ អគ្គនាយកដ្ឋានកសិកម្ម សភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តី នាយកដ្ឋាន DICO ទីប្រឹក្សាជាតិ និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអនុវត្តគម្រោងផ្សេងៗទៀត។

Thursday, August 14, 2014 12:00:00

ភ្នំពេញ : ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំជាមួយ១៥ភ្នាក់ងារអនុវត្តគម្រោង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ដែលមានឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងក្រសួងពាណិជ្ជកម្ម ជាប្រធានដឹកនាំកិច្ចប្រជុំ។

Monday, June 30, 2014 12:00:00

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មនិងក្រសួងទេសចរណ៍បាន ផ្តួចផ្តើមរៀបចំសិក្ខាសាលាស្តីពី «ជំនួយសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា៖ ការវាយ តម្លៃ និងទិសដៅ» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីអ្វីដែលជំនួយសម្រាប់ពាណិជ្ជកម្មកំពុងសម្រេចបាននៅកម្ពុជា តើជំនួយសម្រាប់ពាណិជ្ជកម្ម ត្រូវបានយកទៅប្រើប្រាស់យ៉ាងដូចម្តេច យើងទទួលបានផលប្រយោជន៍អ្វីខ្លះពីជំនួយទាំងនេះ ជាពិសេសបញ្ជាក់ពីរបៀបដែលក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាវិស័យឯកជន និងសហគមន៍អ្នកផ្តល់ជំនួយអាចធ្វើការជាមួយគ្នាបានយ៉ាងដូចម្តេចដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។

Friday, June 27, 2014 12:00:00

ភ្នំពេញ : សភាពាណិជ្ជកម្មកម្ពុជានាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះបាន ចុះអនុស្សារណៈយោគយល់លើកិច្ច សហប្រតិបត្តិការសិក្សានិងស្រាវជ្រាវ ជាមួយគ្រឹះស្ថាន ឧត្តមសិក្សានាំមុខនៅកម្ពុជាចំនួន៥ ដែលមាន លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ជាអធិបតី និងផ្តល់សក្ខីភាព។គោលបំណងនៃការចុះ អនុស្សារណៈយោគយល់នេះ គឺពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងគ្រឹះស្ថាន ឧត្តមសិក្សាសំដៅជម្រុញអភិវឌ្ឍន៍ធនធានមនុស្ស អោយស្របតាមតម្រូវការទីផ្សារការងារ។

Monday, June 16, 2014 12:00:00

ភ្នំពេញ : ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី៣៣ របស់ភ្នាក់ងារអនុវត្តគម្រោង ដែលមានសមាជិកចូលរួម ចំនួនប្រមាណ៣០នាក់មកពីក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធនានា ភ្នាក់ងារ អនុវត្តគម្រោង និងដៃគូរអភិវឌ្ឍន៍ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើបច្ចុប្បន្នកម្មពី វឌ្ឍនភាពគម្រោង លើការអនុវត្តកម្មវិធីគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកម្មវិធីពង្រឹង ក្របខណ្ឌសមាហរណកម្ម។ កិច្ចប្រជុំនេះ ក៏មានគោលបំណងបង្ហាញពីការអនុម័ត លើគម្រោងថ្មីចំនួន២ ស្តីពីស្វ័យប្រវត្តិកម្មការចុះបញ្ជីពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្មវិញ្ញា បនប័ត្របញ្ជាក់ភូតគាមអនាម័យ។

Tuesday, June 10, 2014 12:00:00

ភ្នំពេញ:កិច្ចប្រជុំលើកទី១៧ របស់អនុគណៈកម្មាធិការស្តីពី ការវិនិយោគពាក់ព័ន្ធ ពាណិជ្ជកម្ម និង ការអភិវឌ្ឍពាណិជ្ជកម្ម (SSC-TD-TRI) បានធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំអង្គរវត្ត ក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំប្រចាំត្រីមាសនេះ គឺដើម្បីពិនិត្យមើលការរីកចម្រើនរបស់ការអនុវត្តកម្មវិធីគាំទ្រការអភិវឌ្ឍន៍ពាណិជ្ជកម្ម (TDSP) និងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ព្រមទាំងដើម្បីតាមដានដំណើរការអនុវត្ដរបស់ Trade SWAp ។ កិច្ចប្រជុំនេះក៏បានស្វែងរកការគាំទ្រគម្រោងចំនួន៤ដែលបានកែសំរួល និងគម្រោងថ្មីចំនួន២រួមមាន គម្រោងប្រព័ន្ធអនឡាញពិភពលោក(ASYCUDA World System) កម្មវិធីអភិវឌ្ឍនៃប្រព័ន្ធអាយភីអា (IPR) ផែនការមេបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា (ICT) មុខងារស្នូលធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម SPS ។

Monday, May 26, 2014 12:00:00

Phnom Penh - The Trade SWAp Governance Framework Meeting took place at 2.30pm on May 23, 2014, chaired by H.E PAN Sorasak, Secretary of State, Ministry of Commerce, to review the implementation of the Trade SWAp Governance Framework, to come up with a list of actionable priorities for improving the Trade SWAp functioning, which would be presented to the members of the SSC.TD.TRI during its 17th ordinary meeting scheduled for Monday May 26, 2014. The meeting also discussed proposed recommendation at 4 level: policy level (SSC, PSD-TWG), institutional set-up: IC, TWG and Pillars, mobilizing DP resources: MoC reforms, new projects, new programs, and private sector participation: representative organizations, role and mandate.

Friday, May 23, 2014 12:00:00

CAMBODIA’S DIAGNOSTIC TRADE INTEGRATION STRATEGY AND TRADE SWAp ROADMAP 2014-2018 FULL REPORT

Wednesday, March 26, 2014 12:00:00

កិច្ចប្រជុំអនុគណះកម្មាធិការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម SSC-TD-TRI លើកទី១៦

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្ម (MoC) បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្មលើកទី១៦(16thSSC-TD-TRI) នៅសាលប្រជុំអង្គរវត្ត ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណះកម្មាធិការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិយោគពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ (DPs) និងតំណាងមកពីវិស័យឯកជន

Friday, March 7, 2014 12:00:00

វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគម្រោង ត្រួតពិនិត្យ និងវាយតម្លៃ សម្រាប់នាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ និងតំណាងភ្នាក់ងារអនុវត្តគម្រោង TDSP

នាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង ត្រួតពិនិត្យ វាយតម្លៃ ក្រោមជំនួយឧបត្ថម្ភពី EU Danida UNIDO World Bank និង TRAC ដោយមានអ្នកចូលរួម ចំនួន៥៥នាក់មកពី នាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ (DICO) និងភ្នាក់ងារអនុវត្តគម្រោងនានា នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៤។ សិក្ខាសាលារយះពេលមួយថ្ងៃ បានផ្តល់ឲ្យអ្នកចូលរួម នូវចំណេះដឹងស្តីពីវដ្ត នៃការគ្រប់គ្រងគម្រោង គោលការណ៍នៃការត្រួតពិនិត្យ វាយតម្លៃ និង និតិវិធីនៃការបិទគម្រោង។

Thursday, February 27, 2014 12:00:00

ពិធីសម្ភោធស្តីពីកម្មវិធីពង្រីក និងការធ្វើពិពិធកម្មនាំចេញកម្ពុជា 

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៤ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសជាផ្លូវការ នៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា ទី២ (CEDEP II) នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលគម្រោងនេះជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ៣ឆ្នាំជាមួយតម្លៃសរុប ៦.២ លានដុល្លារសហរដ្ឋអាមេរិក។

Thursday, February 20, 2014 12:00:00

Official Launch of Cambodia’s Diagnostic Trade Integration Strategy (DTIS) 2014-2018

Phnom Penh – Prime Minister Hun Sen launched today, February 18, the Cambodia’s Diagnostic Trade Integration Strategy 2014 to 2018 (CTIS 2014-2018), which captures key indicative areas for reform and progress to support the development of Cambodia’s trade sector and looks forward to the country’s improvement and integration in the area of trade competitiveness, regional integration, bridging skill-gaps in technical vocational education and training (TVET) and in enhancing the government’s capacity to mainstream trade into National Strategic Development Plan IV (NSDP IV) and the Rectangular Strategy III in the next five years.

Tuesday, February 18, 2014 12:00:00

កិច្ចប្រជុំគណៈកម្មការអនុវត្តន៍គម្រោងពាណិជ្ជកម្ម លើកទី២៩

Trade SWAp, ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣

Trade SWAp, ភ្នំពេញ ៖ នៅក្នុងបន្ទប់ប្រជុំបាយ័ននៃក្រសួង ពាណិជ្ជកម្មកាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ មានរៀបចំ កិច្ចប្រជុំ គណៈកម្មការអនុវត្តន៍គម្រោង នៃកម្មវិធីអភិក្រមគ្របដណ្ពប់ លើវិស័យពាណិជ្ជកម្ម (Trade SWAp) លើកទី ២៩ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា មន្ត្រីបង្គោលនៃកម្មវិធី EIF។

ចូលរួមនៅក្នុងកិច្ចប្រជុំនេះរួមមាន មន្ត្រីអន្តរក្រសួងពាក់ព័ន្ធជាមួយ វិស័យពាណិជ្ជកម្ម និងតំណាងដៃគូអភិវឌ្ឍន៍ ប្រចាំនៅកម្ពុជាប្រមាណ ៣០រូប។ របៀបវារៈសំខាន់ៗ ដែលសមាជិកអង្គប្រជុំលើកយក មកពិភាក្សាមានដូចជា៖ វឌ្ឍនភាពនៃការអនុវត្តន៍កម្មវិធីគាំទ្រ ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម (TDSP) កម្មវិធីពង្រឹងក្របខណ្ឌ សមាហរណ កម្ម EIF ដំណាក់កាលទី១ និងការរៀបចំ យុទ្ធសាស្ត្រវិភាគសមាហរណកម្មពាណិជ្ជកម្ម (DTIS) ឆ្នាំ ២០១៣។

Tuesday, April 9, 2013 12:00:00

កិច្ចប្រជុំតាមដានការងារអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្មកម្ពុជា

Trade SWAp, ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកទី១៣ នៃអនុគណៈកម្មការអភិវឌ្ឍន៍ពាណិជ្ជកម្ម និង វិនិយាគទុនពាក់ព័ន្ធ ពាណិជ្ជកម្ម (SSC-TD-TRI) ដើម្បីតាមដានការងារវិស័យ ពាណិជ្ជកម្មរបស់កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលកម្មវិធី EIF តំណាងឲ្យ ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន SSC-TD-TRI បានមានប្រសាសន៍ទៅកាន់ ដៃគូរ អភិវឌ្ឍន៍អន្តរជាតិ ទីប្រឹក្សាជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី ពាក់ព័ន្ធការងារពាណិជ្ជកម្ម ដែលបានចូលរួម នៅក្នុងកិច្ចប្រជុំថា វិស័យពាណិជ្ជកម្មត្រូវបានបញ្ជ្រាបយ៉ាងច្រើនទៅក្នុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទាំង នៅកម្រិតគោលនយោបាយ កម្រិតស្ថាប័ន និងកម្រិតសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមបញ្ជាក់ថា “កម្មវិធី អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) បានធានាអាទិភាពធំធេង ចំពោះគោលនយោបាយ អភិវឌ្ឍន៍ពាណិជ្ជកម្មរបស់រដ្ឋាភិបាល និងជួយលើកកម្ពស់ភាពជាម្ចាស់នៃការបង្កើត ការរៀបចំកម្មវិធី និងការ អនុវត្តន៍ការគាំទ្រដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ នៅក្រោមជំនួយសម្រាប់ពាណិជ្ជកម្ម”។

Thursday, February 21, 2013 12:00:00

កិច្ចប្រជុំដើម្បីតាមដានការអនុវត្តន៍គម្រោង TDSP

Trade SWAp, ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣

កិច្ចប្រជុំរវាង D/ICO និងភ្នាក់ងារអនុវត្តន៍គម្រោង (IAs) បានរៀបចំ ទៅតាមពេលវេលាកំណត់ នៅឯបន្ទប់ប្រជុំ បាយ័ននៃក្រសួង ពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ អគ្គនាយក ពាណិជ្ជកម្មអន្តរជាតិ។ ចូលរួមជានៅក្នុងកិច្ចប្រជុំរួមមានមន្ត្រី នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ទីប្រឹក្សាជាតិ និងអន្តរជាតិ ព្រមទាំង តំណាងភ្នាក់ងារអនុវត្តន៍គម្រោង សម្រាប់កម្មវិធី គាំទ្រការអភិវិឌ្ឍន៍ពាណិជ្ជកម្ម (TDSP)។

Friday, February 8, 2013 12:00:00

ក្រសួងពាណិជ្ជកម្មលើកស្ទួយការអភិវឌ្ឍន៍សូត្រ

Trade SWAp, ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣

កិច្ចប្រជុំដើម្បីបញ្ជប់សេចក្តីពង្រាងអនុក្រឹតស្តីពីការបង្កើត ក្រុមប្រឹក្សាជាតិវិស័យសូត្រ ត្រូវបានរៀបចំឡើងកាល ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំបាយ័ននៃក្រសួងពាណិជ្ជកម្ម។ អញ្ជើញចូលរួមជាអធិបតីនៅក្នុង កិច្ចប្រជុំនោះមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលកម្មវិធី EIF រួមជាមួយវត្តមានមន្ត្រីរាជការ និងតំណាងវិស័យឯកជននៅកម្ពុជា។

Thursday, January 24, 2013 12:00:00

D/ICOផ្សព្វផ្សាយគោលនយោបាយពាណិជ្ជកម្មតាមខេត្ត

Trade SWAp, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២

សិក្ខាសាលាថ្នាក់ជាតិស្តីពី “ការផ្សព្វផ្សាយអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)”ដែល រៀបចំដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (D/ICO) នៃក្រសួងពាណិជ្ជកម្ម ត្រូវបានធ្វើឡើងកាលពីថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០១២ នៅសាលប្រជុំឆ្នេរទន្លេ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយកអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ នៃកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) និងកម្មវិធីគាំទ្រការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម (TDSP)។

Friday, December 21, 2012 12:00:00

កិច្ចប្រជុំដើម្បីវាយតម្លៃគម្រោងសំណើកម្មវិធី CEDEP II

Trade SWAp, ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២

កិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការវាយតម្លៃដំណាក់កាលទី២ (TAC 2) សម្រាប់កម្មវិធីពង្រឹងក្របខណ្ឌសមា ហរណកម្ម (EIF) ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ នៅសណ្ឋាគារអ៊ិនធើខុនទីណង់ថលរាជធានីភ្នំពេញ ក្រោម គណៈអធិបតីភាពរបស់ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលនៃកម្មវិធី EIF និងលោក ភីធើ ជេ ប្រីមបល អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំ ប្រទេសកម្ពុជា និងជាអ្នកសម្របសម្រួលម្ចាស់ជំនួយថ្មី រួមជាមួយនឹងវត្តមានភ្ញៀវកិត្តិយស ដែលជាមន្ត្រីអន្តរក្រសួង និងតំណាងដៃគូរអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា ប្រមាណជាង ២០រូប។

Wednesday, December 12, 2012 12:00:00

កិច្ចប្រជុំដើម្បីពិនិត្យការងារអនុវត្តន៍គម្រោង ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

Trade SWAp, ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១២

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មា ធិការតម្រង់ទិសការអភិវឌ្ឍន៍ពាណិជ្ជកម្ម និង វិនិយោគ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម (SSC-TD-TRI) បានបញ្ជាក់ថា លទ្ធផល នៃការត្រួតពិនិត្យខាងក្រៅ ទៅលើរបាយការណ៍ បេសកម្មគាំទ្រការអនុវត្តន៍គម្រោង TDSP របស់ធនាគារ ពិភពលោក និង បេសកម្មសិក្សាតម្រង់លទ្ធផល របស់សហគមអ៊ឺរ៉ុប ក៏ដូចជាបេសកម្មអភិបាលកិច្ចរបស់ ការិយាល័យសហប្រជាជាតិដើម្បីគម្រោង និងសេវាកម្ម UNOPS ដែលក្រសួងបានរៀបចំ ដើម្បីពន្លឿននូវកម្មវិធី អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម Trade SWAp បច្ចុប្បន្ននេះកំពុងតែមានលក្ខណៈវិជ្ជមាន និងទទួលបាន ការគាំទ្រពីបណ្តាដៃគូអភិវឌ្ឍន៍។ 

Thursday, November 8, 2012 12:00:00

ប្រតិភូហ្សាំបៀ សាទរជាមួយជោគជ័យរបស់កម្ពុជា

Trade SWAp, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២

នៅក្នុងជំនួបទទួលទានអាហារថ្ងៃត្រង់ ជាលក្ខណៈមិត្តភាព ជាមួយភាគីកម្ពុជា ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១២ នៅភោជនីយដ្ឋានម្លិះ ក្នុងរាជធានីភ្នំពេញ ប្រតិភូសាធារណរដ្ឋហ្សាំបៀ ដែលដឹកនាំដោយ ឯកឧត្តម ស៊ីជីងហ្គា រ៉ូបឺត ឃេនណិត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្សាំបៀ បានសំដែងនូវទឹកចិត្តរំភើបចំពោះ ជោគជ័យ និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មរបស់ ព្រះរាជាណាចក្រកម្ពុជា។

Tuesday, October 23, 2012 12:00:00

ប្រតិភូហ្សាំបៀរបំពេញកម្មសិក្សាការអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្មនៅកម្ពុជា

Trade SWAp, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២

សិក្ខាសាលាក្រោមប្រធានបទ ដំណើរកម្មសិក្សា របស់ប្រទេសហ្សាំបៀរ ស្តីពីការអនុវត្តជំនួយសម្រាប់ ពាណិជ្ជកម្ម AfT និងការអនុវត្តកម្មវិធីពង្រឹងក្របខ័ណ្ឌ សមាហរណកម្ម EIF នៅកម្ពុជា ត្រូវបានរៀបចំឡើង កាលពី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ នៅក្នុងបន្ទប់ប្រជុំបាយ័ន នៃក្រសួងពាណិជ្ជកម្ម ក្រោមការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលកម្មវិធី EIF និង ឯកឧត្តម ស៊ីជីងហ្គា រ៉ូបឺត ឃេនណិត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋហ្សាំបៀ។

Monday, October 22, 2012 12:00:00

កម្ពុជាបង្កើនការនាំចេញអង្ករ និងសូត្រប្រណិត និងពង្រឹងប្រសិទ្ធិភាពការអនុវត្តគម្រោង

Trade SWAp, ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២

នៅរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១២ នៅឯសាលប្រជុំ អង្គវត្ត នៃក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ក្រោមប្រធានបទ “ការធ្វើសុពលភាពរបៀបវារៈបញ្ជ្រាប ពាណិជ្ជកម្មរបស់កម្ពុជា និងពិធីដាក់ឲ្យដំណើរការកម្មវិធីពង្រីក និងធ្វើពិពិធកម្មនាំចេញរបស់កម្ពុជា ដំណាក់កាលទី១ (CEDEP I)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោកជំទាវ ដូរ៉ូធី ធីមបូ នាយិកាប្រតិបត្តិកម្មវិធី ពង្រឹង ក្របខ័ណ្ឌសមាហរណកម្ម (EIF) ប្រចាំនៅអង្គការពាណិជ្ជកម្ម ពិភពលោក WTO។

Friday, October 5, 2012 12:00:00

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ជោគជ័យរបស់កម្ពុជា គឺរៀនផង អនុវត្តន៍ផង

Trade SWAp, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២

“កម្ពុជាបានជួបឧបសគ្គច្រើននៅគ្រាដំបូង ប៉ុន្តែដោយសារការ ពុះពាររៀនផង និងអនុវត្តន៍ផងទើបយើងបានទទួលផ្លែផ្កា ដូចសព្វថ្ងៃ”។ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៅ កាន់ ក្រុមមន្ត្រីធនាគារ ពិភពលោក រួមជាមួយតំណាងដៃគូរ អភិវឌ្ឍន៍អន្តរជាតិ និងមន្ត្រីមកពីក្រសួងពាក់ព័ន្ធវិស័យ ពាណិជ្ជកម្ម ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមជា អធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តកម្មវិធីគាំទ្រការ អភវិឌ្ឍន៍ពាណិជ្ជកម្ម TDSP ដែលបានរៀបចំឡើងកាលពីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ នៅក្នុងសាលប្រជុំអង្គរវត្ត នៃក្រសួងពាណិជ្ជកម្ម។

Tuesday, October 2, 2012 12:00:00

កិច្ចប្រជុំដើម្បីសាងយុទ្ធសាស្រ្តសមាហរណកម្ម វិភាគពាណិជ្ជកម្មថ្មី

Trade SWAp, ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២

កាលពីរសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១២ នៅឯសាលប្រជុំ បាយ័ន នៃក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ មើលឡើងវិញអំពីទស្សនៈវិស័យ នៃយុទ្ធសាស្ត្រ សមាហរណកម្មវិភាគពាណិជ្ជកម្ម (DTIS) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

Monday, October 1, 2012 12:00:00

សិក្ខាសាលាបញ្ជ្រាបវិស័យពាណិជ្ជកម្មកម្ពុជាបញ្ជប់ ដោយជោគជ័យ

Trade SWAp, ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២

នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១២ មានរៀបចំពិធីបិទសិក្ខាសាលាស្តីពីការកសាង របៀបវារៈដើម្បីបញ្ជ្រាបវិស័យពាណិជ្ជកម្មកម្ពុជា ក្រោមការ អធិបតីភាពរបស់លោកជំទាវ តឹករ៉េត កំរង អនុរដ្ឋលេខាធិការ និងប្រធានគម្រោងថ្នាក់ជាតិកម្មវិធី TDSP និងជាប្រធាន អង្គភាពអនុវត្តន៍ថ្នាក់ជាតិកម្មវិធី EIF នៃក្រសួងពាណិជ្ជកម្ម។

Wednesday, September 26, 2012 12:00:00

សិក្ខាសាលាដើម្បីកសាងរបៀបវារៈបញ្ជ្រាបវិស័យ ពាណិជ្ជកម្មកម្ពុជា

Trade SWAp, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២

សិក្ខាសាលារយៈពេល ២ថ្ងៃ ស្តីអំពីការបញ្ជ្រាបវិស័យពាណិជ្ជ កម្ម របស់កម្ពុជា បានចាប់ផ្តើមដំណើរការកម្មវិធីថ្ងៃដំបូង នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១២ ក្រោមការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលនៃកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) និងលោក ណាប៉ូឡេអុង ណាវ៉ារូ នាយករង ការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា ក្រោមការជួយឧបត្ថម្ភគាំទ្រពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម។

Tuesday, September 25, 2012 12:00:00

សិក្ខាសាលាដើម្បីបង្កើនការយល់ដឹងអំពីវិស័យ ពាណិជ្ជកម្មកម្ពុជា

Trade SWAp, ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១២

បន្ទាប់ពីក្លាយជាសមាជិកដំបូង នៃប្រទេសដែលមាន ការអភិវឌ្ឍន៍តិចតួច នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក និងសមាជិកមួយ នៃបណ្តាប្រទេសអាស៊ានដែលទទួល បានកិច្ចព្រមព្រៀង ASEAN Free Trade Area (AFTA) កម្ពុជាបានទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើន អំពីជំនួយ បច្ចេកទេសទាក់ទិនវិស័យពាណិជ្ជកម្មផ្តល់ដោយដៃគូរអភិវឌ្ឍន៍ របស់ខ្លួន។ ជំនួយសម្រាប់វិស័យពាណិជ្ជកម្មបានធ្វើឲ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីក និងធ្វើពិពិធកម្មទៅ លើវិស័យនាំចេញរបស់ខ្លួន។

Wednesday, September 19, 2012 12:00:00

កិច្ចប្រជុំដើម្បីជំរុញការអនុវត្តន៍គម្រោងពាណិជ្ជកម្ម

ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ នៅឯទីស្តីការ ក្រសួង ពាណិជ្ជកម្មមានរៀបចំកិច្ចប្រជុំគណៈកម្មការអនុវត្តន៍ គម្រោង នៃកម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) លើកទី២៣ ដើម្បីជំរុញការអនុវត្តន៍ គម្រោង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ អាចឆ្លើយតបទៅនឹងសូចនករ និងការគ្រោងទុករបស់ក្រសួងពាណិជ្ជកម្ម។

Thursday, September 6, 2012 12:00:00

មន្ត្រីជាន់ខ្ពស់កម្មវិធី EIF ស្វែងរកកិច្ចសហការសម្រាប់ គម្រោង CEDEP II

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ នៅ រដ្ឋបាលជលផលរាជធានីភ្នំពេញ មានរៀបចំនូវ កិច្ចប្រជុំក្រុម ការងារបច្ចេកទេសវិស័យជលផល ដើម្បីធ្វើ ការបង្ហាញ ជូនក្រុមការងារភាគីពាក់ព័ន្ធអំពីលទ្ធផល សំខាន់ៗដែល រដ្ឋបាលជលផលសម្រេចបាន ព្រមទាំងគម្រោងថវិកានិង ផែនការ សកម្មភាព ដែលត្រូវអនុវត្តន៍បន្តនៅក្នុងឆ្នាំ ២០១៣។

Wednesday, September 5, 2012 12:00:00

ដៃគូរអភិវឌ្ឍន៍បន្តគាំទ្រកម្មវិធី DTIS របស់កម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបទទួលទានអាហារថ្ងៃត្រង់លក្ខណៈ មិត្តភាព ជាមួយដៃគូរអភិវឌ្ឍន៍កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ រៀបចំឡើងដោយនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម តំណាងដៃគួរអភិវឌ្ឍន៍ធំៗបាន បង្ហាញការប្តេជ្ញាចិត្តជួយគាំទ្រដល់ការកសាងកម្មវិធី TDSP របស់កម្ពុជា ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ជំរុញ វិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

Wednesday, September 5, 2012 12:00:00

កិច្ចប្រជុំតម្រង់ទិសដៅសម្រាប់ការបញ្រ្ជាបវិស័យ
ពាណិជ្ជកម្មកម្ពុជា

ភ្នំពេញៈ    កិច្ចប្រជុំប្រចាំខែ រវាងក្រុមមន្ត្រីទំនាក់ទំនងវិស័យ ពាណិជ្ជកម្ម  ត្រូវបានរៀបចំឡើងកាលពី ថ្ងៃទី២៤ខែសីហា ឆ្នាំ២០១២ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ(DICO) នៃក្រសួងពាណិជ្ជកម្ម ទៅតាមការណែនាំរបស់ប្រធាន មូលនិធិសង្គម (TFM) ការិយាល័យសហប្រជាជាតិសម្រាប់ គម្រោង និងសេវាកម្ម (UNOPS) ដែលបានមកបំពេញ បេសកម្មចុងក្រោយ  កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ ដើម្បី បង្កើនសមត្ថភាពដល់ភាគីថ្នាក់ជាតិពីអន្តរក្រសួង នៅក្នុងការតម្រង់ទិស ការបណ្តុះបណ្តាល ចែកចាយព័ត៌មាន និងបង្កើនការយល់ដឹងស្តីពីកម្មវិធីពង្រីកក្របខ័ណ្ឌសមាហរណ កម្ម (EIF) ព្រមទាំងការអនុវត្តន៍ ជំនួយសម្រាប់វិស័យពាណិជ្ជកម្ម (ATF) នៅកម្ពុជា។

Thursday, August 30, 2012 12:00:00

Press Release

20th August 2012

A New Grant to Promote Cambodia’s Trade Sector

Phnom Penh: In response to Trade Policy Review of Cambodia carried out by the World Trade Organization (WTO) in 2011, the Enhanced Integrated Framework (EIF) – Tier 2 on Cambodia Export Diversification and Expansion Program I (CEDEP I), has been approved by the Executive Secretariat (ES) for the Enhanced Integrated Framework (EIF) of the WTO.

Tuesday, August 21, 2012 12:00:00
Tuesday, January 1, 1901 12:00:00

""Marine Fishery Component of CEDEP II conducted training on understanding good hygiene practices and legal framework in marine fisheries in Kampot Province

Phnom Penh, 25 July 2016—Marine Fishery Component of Cambodia Export Diversification and Expansion Program II (CEDEP II) successfully conducted training on understanding good hygiene practices and legal framework in marine fisheries in Kampot Province from 21 July to 22 July 2016. The training was presided over by Dr. Chhoun Chamnan, Core team member and representative of Fisheries Administration, Mr. Sar Sorin, Head of Kampot Fisheries Cantonment, and delegates from Department of International Cooperation of Commerce Ministry led by Mr. Chhieng Pich. The training brought together 55 processors, traders, and fishermen, seventy percent of whom were women.

Tuesday, January 1, 1901 12:00:00







ស្ថិតិអ្នកចូលទស្សនា

  • 12
  • 135
  • 676
  • 8023
  • 465881