Projects







ស្ថិតិអ្នកចូលទស្សនា

  • 2
  • 62
  • 120
  • 3698
  • 336048


Facebook Page



ព័ត៌មានចុងក្រោយ

គណៈប្រតិភូមួយក្រុមរបស់អេត្យូពី បានរៀនសូត្រលើផ្នែកអនុវត្តន៍ល្អបំផុតរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាស្តីពី "ជំនួយពាណិជ្ជកម្ម ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការអនុវត្តកម្មវិធី EIF ជំហាន ២"

 

នៅសប្តាហ៍នេះ គណៈប្រតិភូមួយក្រុមរបស់អេត្យូពី អញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងដឹកជញ្ជូន ក្រុមការងាររបស់កម្មវិធី EIF ក្រសួងកសិកម្ម និងធនធានធម្មជាតិ (MoANR) និងមន្រ្តីធនាគារជាតិនៃប្រទេសអេត្យូពី បានធ្វើទស្សនកិច្ចសិក្សានៅក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនដែលជាអ្នកទទួលផលពីគម្រោងក្រោមកម្មវិធី EIF នៅប្រទេសកម្ពុជា ដើម្បីរៀនសូត្រដកពីបទពិសោធន៍ល្អៗស្តីពីដំណើរការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ប្រទេសកម្ពុជា និងការអនុវត្តន៍ល្អបំផុតរបស់កម្មវិធី EIF តាមវិស័យនីមួយៗ ។

Wednesday, December 28, 2016 12:00:00

ឯកឧត្តម ម៉ៅ ថូរ៉ា  ដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលសកម្មភាពអនុវត្តគម្រោងផលិតផលជលផលសមុទ្រ នៅខេត្តកំពត 

 

ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ - ក្នុងឆ្នាំ ២០១៤ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានយល់ព្រមទទួលយកសំណើរអនុវត្តសកម្មភាពសមាសភាគផលិតផលជលផលសមុទ្រ ជំនួសឲ្យក្រសួងពាណិជ្ជកម្ម គាំទ្រថវិកាដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) សម្រាប់កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ក្រោមយន្នការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ។ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងតំណាងអង្គការ UNIDO ប្រចាំនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ដឹកនាំដោយ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក សុខ ណារិន នាយកអង្គការ UNIDO ប្រចាំនៅកម្ពុជា បានអញ្ជើញទៅទស្សនាខ្សែសង្វាក់ផលិតកម្មអាហារសមុទ្រខេត្តកំពត និងសិប្បកម្មផលិតទឹកត្រី អ៊ី ចែ ង៉ូវ ហេង ដែលជាក្រុមហ៊ុនទទួលផលពីគម្រោងផលិតផលជលផលសមុទ្ររបស់កម្មវិធី EIF CEDEP II នៅក្រុងកំពត រយៈពេលមួយថ្ងៃគឺ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ។

Wednesday, December 28, 2016 12:00:00

ឯកសារសំណើរគម្រោងគាំទ្រនិរន្តរភាពឆ្នាំ២០១៧-២០១៨ ត្រូវបានអនុម័តដោយគណៈកម្មការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម

 

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំលើកទី ២៧ របស់អនុគណៈអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារកំណែទម្រង់របៀបវារៈពាណិជ្ជកម្មកម្ពុជា ។ អញ្ជើញចូលរួមកិច្ចប្រជុំមាន សមាជិក SSC-TD-TRI មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ភ្នាក់ងារអនុវត្តគម្រោង និងដៃគូអភិវឌ្ឍន៍ប្រមាណជាង ៦០នាក់ ។ ក្នុងសុន្ទករថាស្វាគមន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គប្រជុំថា នៅឆ្នាំ ២០១៧ ខាងមុខនេះ កម្ពុជានឹងចូលរួមអនុវត្តគម្រោងថ្មីៗចំនួនបីរួមមាន៖ (១) eTrade-for-All ផ្តួចផ្តើមដោយអង្គការ UNCTAD (២) គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) របស់អង្គការ GIZ និង(៣) គម្រោងជំរុញទីផ្សារប្រកបដោយបរិយាប័នសម្រាប់កសិករខ្នាតតូច (AIMS) របស់អង្គការ IFAD ។ គម្រោងទាំងនេះ នឹងរួមចំណែកដល់និរន្តរភាពកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ។

Friday, December 16, 2016 12:00:00

វិទ្យាស្ថានម្ហូបអាហារតំបូងគេរបស់កម្ពុជាកំពង់ទទួលបានការចាប់អារម្ភពីអន្តរជាតិ 

 

ដំណើរការរៀបចំផ្សព្វផ្សាយលើកតំបូងជាផ្លូវការរបស់វិទ្យស្ថានម្ហូបអាហារកម្ពុជា ទទួលបានការចាប់អារម្ភច្រើនពីអន្តរជាតិ ។ អង្គការគំនិតផ្តួចផ្តើមសាកលរបស់សមាគមអាមេរិក (ASA) សម្រាប់សណ្តែកសៀងដើម្បីសុខភាពមនុស្ស (WISHH) និងគាំទ្រដោយសហព័ន្ធចុងភៅកម្ពុជា (CCF) និងនាយកដ្ឋានកសិកម្មរបស់សហរដ្ឋអាមេរិក បានធ្វើបទបង្ហាញ និងចែករំលែកព័ត៌មានដល់តំណាងសហព័ន្ធចុងភៅប្រមាណ ៣០ នាក់នៅក្នុងអង្គសិក្ខាសាលា ។

Friday, December 9, 2016 12:00:00

កិច្ចប្រជុំស្តីពីស្តង់ដារកម្ពុជាលើក្រមប្រតិបត្តិសម្រាប់ផលិតផលជលផល

 

ខេត្តព្រះសីហនុ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ - មន្រ្តីមកពីក្រសួងពាណិជ្ជកម្ម សមាជិកក្រុមស្នូលពីក្រសួងពាក់ព័ន្ធនិងក្រុមការងារកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF/DICO/MoC) បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសស្តីពីស្តង់ដារជាតិ (TC) លើរបៀបវារៈ «ស្តង់ដារកម្ពុជាលើក្រមប្រតិបត្តិសម្រាប់ផលិតផលជលផល» ដែលបានប្រារព្វធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ កិច្ចប្រជុំនេះ សហការរៀបចំដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) និងសមាសភាគផលិតផលជលផលសមុទ្រ ក្រោមគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហាន ២ (CEDEP II) ។
 

Friday, December 2, 2016 12:00:00


ចាប់ពីពេលនេះទៅ កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារកម្រិតពិភពលោកមួយ ជំរុញធនធានមនុស្សបន្ថែម

 

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារកម្រិតពិភពលោកមួយ ក្នុង១ឆ្នាំ ទទួលសិស្សឲ្យចូលរៀនយ៉ាងតិច៣០០នាក់ ដែលមានការទទួលស្គាល់ពីអន្តរជាតិ រួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា លើវិស័យទេសចរណ៍។​ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy Culinary Arts Cambodia) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការអមដំណើរពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍មួយចំនួន ។

 

Wednesday, November 23, 2016 12:00:00

សិក្ខាសាលាថ្នាក់តំបន់ស្តីពី «កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដំណាក់កាលទីពីរ៖ លើកកម្ពស់តម្លៃថវិកា»

 

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាមន្រ្តីបង្គោលនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) សម្រាប់ប្រទេសកម្ពុជា បានដឹកនាំគណៈប្រតិភូបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី «កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដំណាក់កាលទីពីរ៖ លើកកម្ពស់តម្លៃថវិកា» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ - ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅទីស្នាក់ការរបស់ UNCC ទីក្រុងបាងកក ប្រទេសថៃ ។

 

 

Tuesday, November 8, 2016 12:00:00

 អង្គការឧស្សាហកម្មរបស់អង្គការសហប្រជាជាតិបានប្រារព្វខួបទី៥០ឆ្នាំរបស់ខ្លួន

 

ប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ បន្ទាប់ពីស្ថិតក្នុងសន្តិភាពដែលមានភាពផុយស្រួយកាន់តែធ្ងន់ធ្ងឡើងជាលំដាប់ក្នុងរយៈពេលច្រើនទសវត្សមក ប្រទេសទាំងមូលបានធ្លាក់ចូលក្នុងដំណាក់កាលខ្មៅងងឹតគឺរបបប្រល័យពូជសាសន៍ និង សង្រ្គាមស៊ីវិល។ ក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១ ប្រទេសកម្ពុជាបានស្តារមុខមាត់ឡើងវិញ និង ចាប់ផ្តើមមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។

ប្រទេសកម្ពុជាបានទទួលជោគជ័យលើការអភិវឌ្ឍគួរកត់សម្គាល់ក្នុងរយះពេល ១៥ ឆ្នាំចុងក្រោយនេះ។ កម្ពុជាបានទទួលចំណាត់ថ្នាក់ទី ១១ ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅកំឡុងឆ្នាំ ២០០១ - ២០១៤ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប ប្រចាំឆ្នាំ (GDP) ប្រហែលជា ៧ភាគរយ តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ ទោះបីជាចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនម្នាក់ៗ នៅមានចំនួនទាប បើធៀបនឹងប្រទេសក្នុងតំបន់ក៏ដោយ ចំណូលនេះមានការកើនឡើងយ៉ាងឆាប់រហ័ស (ប្រមាណ ១០២០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៤)។ ប្រទេសមួយនេះសម្រេចបានជោគជ័យមិនគួរឱ្យជឿក្នុងការអភិវឌ្ឍសង្គម នៅក្នុងទសវត្សចុងក្រោយនេះ ហើយចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺការកាត់បន្ថយភាពក្រីក្រ ពី៥២ ភាគរយ នៅក្នុងឆ្នាំ ២០០៤ មកត្រឹម ២០ ភាគរយក្នុងឆ្នាំ ២០១១។ សរុបរួមមកប្រទេសកម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្រេចបានគោលដៅអភិវឌ្ឍសហសវត្សខ្ពស់ជាងគេ។ បន្ថែមពីលើភាពជោគជ័យដែលសម្រេចបានទាំងនេះ រាជរដ្ឋាភិបាលកំពុងដាក់ចេញនូវវិធីសាស្រ្តសមស្របដើម្បីជំរុញទំនើបភាវូបនីយកម្ម និង ពិពិធកម្មសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០១៥ ប្រទេសមួយនេះបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មសម្រាប់ឆ្នាំ ២០១៥ - ២០២៥ របស់ខ្លួន ដើម្បីជំរុញសមាហរណកម្មកម្ពុជាទៅក្នុងសេដ្ឋកិច្ចសកលលោក និង អភិវឌ្ឍប្រទេសមួយនេះឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមនាឆ្នាំ ២០៣០។

Tuesday, November 8, 2016 12:00:00

មន្រ្តីមន្ទីរពាណិជ្ជកម្មអញ្ជើញមកខេត្តចំនួន ៤ និងរាជធានីភ្នំពេញបានរៀនសូត្រ និងយល់ដឹងពីគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ផ្តួចផ្តើមដោយក្រសួងពាណិជ្ជកម្ម

 

សណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ - នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៦ តំណាងមកពីមន្ទីរក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល មានមន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរកិច្ចការនារី មន្ទីរអភិវឌ្ឍជនបទ មន្ទីរវិស័យទេសចរណ៍ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថាន និងមន្ទីរអប់រំយុវជន និងកីឡា អញ្ជើញមកពីខេត្តស្វាយរៀង សៀមរាប ព្រៃវែង និងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) និងលទ្ធផលសម្រេចបាន ការត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់រយៈមធ្យម និងរយៈពេលវែង ក្រោមគម្រោងពិពិធកម្ម និងពង្រីកការនាំចេញនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរកម្ម (EIF CEDEP II)

Wednesday, November 2, 2016 12:00:00

ក្រសួងពាណិជ្ជកម្ម និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ចែករំលែកបទពិសោធន៍ជោគជ័យ៖ យុទ្ធសាស្រ្តថ្មីសម្រាប់និរនត្តរភាពស្ថាប័ន និង សុខភាពទីផ្សារនាំចេញ

 

ភ្នំពេញ - ក្រសួងពាណិជ្ជកម្មរបស់រដ្ឋាភិបាលកម្ពុជា និងដៃគូកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) បានចែករំលែកបទពិសោធន៍ជោគជ័យ៖ «យុទ្ធសាស្រ្តថ្មីសម្រាប់និរន្តរភាពស្ថាប័ន និងសុខភាពទីផ្សារនាំចេញ» ដែលជាលទ្ធផល និងភាពជោគជ័យក្រោមការអនុវត្តន៍របស់កម្មវិធី EIF នៅកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ ។

 

 

 

Tuesday, October 25, 2016 12:00:00











វីដេអូ